ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ មិនអនុញ្ញាតឱ្យមានការនាំចេញប្រេង ឆ្លងកាត់ច្រកសមុទ្រ Hormuz ទៀតនោះទេ

តេអេរ៉ង់៖ ទីប្រឹក្សាយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានឧ្យដឹងថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ នឹងមិនអនុញ្ញាត ឱ្យមានការនាំចេញប្រេងណាមួយ តាមរយៈច្រកសមុទ្រ Hormuz ទៀតនោះឡើយ។

លោក Ebrahim Jabbari ទីប្រឹក្សារបស់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ ខណៈដែលព្រមានថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស នឹងចាត់វិធានការប្រឆាំងនឹងចលនាណាមួយ របស់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។

លោកបានលេីកឡេីងថា ច្រកសមុទ្រ Hormuz ត្រូវបានបិទ ហើយកងកម្លាំងកងទ័ពជើងទឹក របស់ IRGC និងកងទ័ពអ៊ីរ៉ង់នឹងដុតកប៉ាល់ណាមួយ ដែលចង់ឆ្លងកាត់ច្រកនេះ។

លោក Jabbari បានបន្ដថា បំពង់បង្ហូរប្រេងនៅក្នុងតំបន់ ក៏នឹងត្រូវបានកំណត់គោលដៅ ដោយអ៊ីរ៉ង់ផងដែរ ហើយ “យើងនឹងមិនអនុញ្ញាត ឱ្យមានការនាំចេញប្រេងពីតំបន់នេះទេ”។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក ពឹងផ្អែកលើប្រេងរបស់តំបន់អាស៊ីខាងលិច «ប៉ុន្តែពួកគេគួរតែដឹងថា គ្មានប្រេងមួយដំណក់ណាមួយនឹង ត្រូវបានផ្គត់ផ្គង់ដល់ពួកគេឡើយ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top