ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីរ​របស់​ចិន​ មាន​តែធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពិត​ប្រាកដទេ ទើប​អាច​សម្រចបាន​នូវ​​សមិទ្ធផល​ពិត​ប្រា​កដ

“កំណើនផលិតផលក្នុងស្រុកសរុបរបស់​ចិន​គឺ​៥ភាគរយ​​”​ “ទំហំលក់រាយ​ទំនិញ​ប្រើ​ប្រា​ស់​ក្នុង​សង្គម​បាន​លើសពី​៥០ទ្រីលាន​យាន់​ប្រាក់​ចិន​” ។ល។ បើ​សង្កេតមើល​ពី​របាយ​ការ​ណ៍​ការងារ​រដ្ឋាភិបាលចិន​នៅឆ្នាំ​២០២៥អាច​ឃើញថា ​តារាងពិន្ទុនីមួយ​ៗ ជា​ចម្លើយ​គួរ​ឱ្យ​ពេញ​ចិត្ត​​​សម្រាប់​បញ្ចប់​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំ​ទី១៤ ។

“ដល់​ឆ្នាំ​២០៣០ តម្លៃ​ផលិតកម្ម​​ពាក់​ព័ន្ធ​នៃ​ឧស្សាហកម្មសសរទ្រូងដែល​ងើប​ឡើង​ថី្ម​ចំនួន​៦ មានដូច​ជា​មនុស្ស​យន្ត​វៃឆ្លាត​ជា​ដើម​ ត្រូវ​បាន​រំពឹង​ថា​នឹង​​លើស​ពី១០ទ្រីលាន​យាន់​ប្រាក់​ចិន​​” “តាម​ការ​ប៉ាន់​ប្រមាណ ក្នុង​អំឡុង​ពេល​អនុវត្ត​ផែនការ​អភិវឌ្ឍ​ន៍ជាតិ​៥ឆ្នាំ​ទី​១៥ ឧ​ស្សា​ហ​កម្ម​កម្មន្ត​សា​ល​និង​សេវាកម្ម​​ នឹង​បន្ថែម​ឱកាសការងារ​លើសពី​១០លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ” ។ល។ក្នុង​មហាសន្និបាតនៃសភាទាំងពីររបស់ចិន “សំឡេង​ល្អនិង​មតិ​ល្អ​”របស់​តំណាង​ប្រជាជន​និង​សមាជិក​សភាប្រឹក្សា​នយោបាយ​ បាន​បង្ហាញពី​ជំនឿចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការខិត​ខំប្រឹងប្រែង​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ជាតិ​៥ឆ្នាំ​ទី​១៥​ ។

ការ​មាន​ជំនឿចិត្ត​បែប​នេះ​គឺ​ផ្អែក​លើ​សមិទ្ធផល​ សមិទ្ធផល​គឺ​កើតចេញ​មក​ពីកា​រអនុវត្ត​ជាក់​ស្តែង ។ ក្នុង​ឆ្នាំ​ដ៏​គន្លឹះ តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ទើប​អាច​បង្កើត​ការ​ចាប់ផ្តើមដ៏ល្អ​សម្រាប់​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ជាតិ​៥ឆ្នាំ​ទី​១៥ និង​សម្រេចបាន​នូវ​គោលដៅគ្រប់ផ្នែក​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចនិង​សង្គមប្រកប​ដោយ​គុណភាព ?

ក្នុ​ងសន្និសីទសារព័ត៌មាន​ស្តីពីប្រធានបទ​សេដ្ឋកិច្ច​នៃមហាសន្និបាតលើក​ទី៤នៃ​សភា​តំ​ណាង​ប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដែល​បើក​ធ្វើ​នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លោក​ Wang Wentao រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​បានណែនាំពី​ទិន្នន័យ​មួយ​ចំនួន​ពោល​គឺ​ ក្នុង​អំឡុង​បុណ្យចូល​ឆ្នាំ​ថ្មីចិន​ ល្បឿន​កំណើន​នៃ​ការប្រើប្រាស់អហ្វឡាញបាន​លើស​ពី​ការ​ប្រើប្រាស់​តាមអនឡាញ នេះ​គឺជា​លើក​ទីមួយ​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ក្នុ​ងអំឡុង​ពេល​​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ជាតិ​៥ឆ្នាំ​ទី​១៤ ទំហំទីផ្សារ​ប្រើប្រាស់​របស់​ចិន​បាន​កាន់​លំដាប់ថ្នាក់​ទីពីរ​នៅលើ​ពិភពលោក​ ។ សមិទ្ធផល​សេដ្ឋកិច្ច​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ គឺបាន​មក​ពីការ​ប្រកាន់ខ្ជាប់​នូវ​​ទិសដៅ​អភិវឌ្ឍ​ន៍​ដ៏ត្រឹម​ត្រូវ​ ។

លោក Yu Shaoxiang អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៃវិទ្យាស្ថានស្រាវជ្រាវអំពី​ការ​ធ្វើ​ទំនើប​កម្ម​តាម​បែប​ផែន​ចិន​របស់​បណិ្ឌត្យសភាវិទ្យាសាស្ត្រសង្គមប្រទេសចិនបាន​ថ្លែង​ថា “បើ​ចង់​ស​ម្រេច​បាននូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាពខ្ពស់ នោះបើអនុវត្ត​មិន​ប្រាកដប្រជា​និង​​​គ្រាន់​តែនិយាយបានតែមាត់គឺ​មិន​កើត​ទេ ចាំបាច់​ត្រូវឧស្សាហ៍ព្យាយាម​ធ្វើ​ការ​​យ៉ាង​ប្រា​កដ​ប្រ​ជា ខិត​ខំប្រឹងប្រែ​យក​ឈ្នះលើ​ឧបសគ្គ​និង​ទទួល​បាន​ប្រសិទ្ធភាព​ពិត​ប្រាកដ​ ។”

លោក Huang Jiangតំណាង​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​ និង​ជា​លេ​ខា​ធិការបក្សនៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំក្រុងFangchenggangនៃ​ភូមិភាគ​ស្វយ័​ត​ជនជាតិ ជ័ង ក្វាងស៊ី បាន​ថ្លែង​ថា“ ការ​បំពេញការងារ​ និង​ទទួល​បាន​សមិទ្ធផលល្អ និយាយ​ជា​រួម​គឺ​ដើម្បី​ឱ្យគ្រួសារ​យ៉ាង​ច្រើន​មាន​ជីវភាព​រស់​នៅ​ដ៏ធូរធា​រ ។ ពួក​យើង​ទទួល​បាន​ទំនុក​ចិត្ត​ពី​ប្រជាជន ហើយ​យើង​ត្រូវ​តែ​ឆ្លង​កាត់​ការ​ពិសោធន៍​​ពី​គោល​បំណង​ដើម​និងបេសកកម្មរបស់ខ្លួនក្នុង​ការងារ​គ្រប់គ្រងផ្នែក​រដ្ឋបាល​​នៅ​ស្រទាប់​មូលដ្ឋាន​ ។ ”

“ការ​ទទួល​បាន​សមិទ្ធផលនយោបាយ​ឬអត់​ ត្រូវ​ទទួលការ​ត្រួត​ពិនិត្យ​​ពីអារម្មណ៍​ទទួល​បាន​ផល​ប្រ​យោជន៍​ជាក់ស្តែងរបស់​ប្រជាជន​ មិន​ត្រូវ​គ្រាន់តែ​ធ្វើ​ការ​ងារ​បែប​ទម្រង់​និយម​នោះទេ ​​” លោក Sun Xiaoguangសមាជិក​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ និង​ជា​អភិបាលរង​នៃ​ខណ្ឌDongli ទីក្រុង​ Tianjin បាន​ថ្លែង​ថា ត្រូវ​ផ្តោត​សំខាន់​ទៅលើខ្លឹម​សារ​ពាក់​ព័ន្ធ​ក្នុង​​​សេចក្តី​ព្រាង​នៃគោលការណ៍សំខាន់នៃ​ផែនការ​អភិវឌ្ឍ​ន៍​ស្តីពី​ការ​ពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម​ ប្រកាន់​ខ្ជាប់​ខ្សែបន្ទាត់ក្រហមនៃ​សុវត្ថិភាព​​អេកូឡូស៊ី តាម​រយៈមធ្យោបាយ​​គ្រប់គ្រង​និង​ត្រួត​ពិនិត្យជាដើម​ ព្រម​ទាំង​ជួយ​សហគ្រាស​ធ្វើ​បរិវត្តកម្មបៃតង តាម​រយៈការ​ឃោសនា​គោល​នយោបាយ​ និង​ផ្តល់​ការ​គាំទ្រ​ខាង​ថវិកាជា​ដើម​។

តំណាងប្រជាជន​​និង​សមាជិកសភា​ប្រឹក្សា​នយោបាយ​​ទាំង​ឡាយ​បាន​ថ្លែង​ថា ក្នុង​ដំណើ​រ​ថ្មី​ដែល​ជំរុញកិច្ចកសាងប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុង​ជ្រោយ​និងបុព្វហេតុដ៏​មហិ​មា​នៃ​ការស្តារភាពរុងរឿងរបស់ប្រជាជាតិចិន តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន យើង​ត្រូវ​ខិតខំដើរឆ្ពោះទៅមុខដោយភាពក្លាហាន និង​បន្តដំណើរទៅមុខដោយស្មារតី​ឧស្សា​ហ៍​ព្យាយាម ដើម្បីទទួល​បាន​សមិទ្ធផល​ពិត​ប្រាកដ​ដែលអាច​ទទួល​ការ​ត្រូត​ពិនិត្យ​ពី​​​ការ​អនុវត្ត​ជាក់ស្តែង​ ប្រជាជន និងប្រវត្តិសាស្ត្រ៕

To Top