សហភាពអារ៉ាប់រួមអះអាងថា បានរារាំងបានជោគជ័យ ការវាយប្រហារដោយមីស៊ីល សាជាថ្មីគោលដៅទីក្រុងឌុបៃ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការពារជាតិ អារ៉ាប់រួមបាន និយាយ នៅព្រឹកថ្ងៃពុធនេះ ថា ប្រព័ន្ធការពារដែនអាកាស របស់ខ្លួនកំពុងឆ្លើយតបទៅ នឹងការគម្រាមកំហែងមីស៊ីល និង យន្តហោះគ្មានមនុស្ស បើកដែលមានប្រភពមកពីប្រទេស អ៊ីរ៉ង់ហោះចូលទឹកដីរបស់ខ្លួនឡើយ។
ពលរដ្ឋអ្នករស់នៅក្នុងទីក្រុងឌូបៃ បានទទួលការ ជូនដំណឹងតាមទូរសព្ទចល័ត ព្រមានពីការវាយប្រហារ ដោយមីស៊ីលដ៏មានសក្តានុពល ហើយត្រូវ បានជំរុញឱ្យស្វែងរកទីជំរក។ យ៉ាងណាក្តីក្រោយមកបន្តិចការ ជូនដំណឹងត្រូវបានលប់ចោលទៅវិញ។
ឧប្បត្តិហេតុនេះកើតឡើងចំពេលដែលភាពតានតឹងក្នុងតំបន់កើនឡើង បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ខែកុម្ភៈ។
អ៊ីរ៉ង់បានធ្វើការឆ្លើយតប ជាមួយនឹងការវាយ ប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្ស បើកសំដៅលើទីទាំងនិង ទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និង សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈឹម បូព៌ាប្រមាណជាង១០ប្រទេស។
គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារ ក្រសួងការពារជាតិអារ៉ាប់រួម បាននិយាយថា ការការពារដែនអាកាសរបស់ខ្លួននៅតែ មានការប្រុងប្រយ័ត្ន ពង្រឹង ដោយកិច្ចសហប្រតិបត្តិការជាមួយ ដៃគូរបស់យើង ដោយលើកឡើងពីអត្រា ស្ទាក់ចាប់៩៤ភាគរយ លើការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើកប្រមាណជា១៤៧៥លើកនិងអត្រាស្ទាក់ចាប់ ៩២ភាគរយលើការវាយប្រហារ ដោយមីស៊ីលចំនួន២៧០ដង ក្នុងរយៈពេល ១១ថ្ងៃកន្លងមកនេះ៕
ប្រែសម្រួល៖ស៊ុនលី
