ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ អះអាងថា​ នឹងមានការភ្ញាក់ផ្អើល​ ជាច្រើនកំពុងរង់ចាំ​ សម្រាប់សហរដ្ឋអាមេរិក

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសនេះ​ នឹងមានអ្វីដែលជាការភ្ញាក់ផ្អើល ជាច្រើនកំពុងរង់ចាំ សម្រាប់សហរដ្ឋអាមេរិក។

លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈដែលបានបញ្ជាក់ពីការ ត្រៀមខ្លួនរបស់អ៊ីរ៉ង់សម្រាប់ «ផែនការ» ណាមួយរបស់សហរដ្ឋអាមេរិក។

លោក Araghchi បានចំអកឈ្មោះ «ប្រតិបត្តិការ Epic Fury» ដែលត្រូវបានជ្រើសរើសដោយសហរដ្ឋអាមេរិក​ សម្រាប់ការវាយប្រហារប្រឆាំងអ៊ីរ៉ង់​ ជាបន្តបន្ទាប់របស់ខ្លួន ដោយហៅវាថា «ប្រតិបត្តិការ Epic Mistake» ដោយថា រយៈពេល​ ៩ថ្ងៃ នៃប្រតិបត្តិការនេះ «តម្លៃប្រេងបានកើនឡើងទ្វេដង ខណៈពេលដែលទំនិញ ទាំងអស់កំពុងកើនឡើងយ៉ាងខ្លាំង»។

លោកបានេីកឡេីងថា «យើងដឹងថាសហរដ្ឋអាមេរិកកំពុងរៀបចំផែនការប្រឆាំងនឹងទីតាំងប្រេង និងនុយក្លេអ៊ែររបស់យើង ដោយសង្ឃឹមថានឹងទប់ស្កាត់ការឆក់យកអតិផរណាដ៏ធំ» ដោយបន្ថែមថា «អ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ហើយ​ ហើយយើងក៏មានការភ្ញាក់ផ្អើលជាច្រើនកំពុងរង់ចាំដែរ»។

នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀត ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។

អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ដោយកំណត់គោលដៅមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា៕

To Top