ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា នឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូត ១៨០.០០០តោន ដល់ប្រទេសបង់ក្លាដែស

បរទេស៖ យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រទេសឥណ្ឌា នឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់ប្រទេសបង់ក្លាដែស ចំពេលមានការខ្វះខាតការ ផ្គត់ផ្គង់ដែលជំរុញ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ប្រទេសបង់ក្លាដែស ត្រូវងាកទៅរកការកំណត់កម្រិតប្រេងឥន្ធនៈចាប់តាំងពីថ្ងៃអាទិត្យ បន្ទាប់ពីប្រឈមមុខនឹងវិបត្តិថាមពល។

ចំណែកទីភ្នាក់ងារសារព័ត៌មាន ANI បានដកស្រង់សម្តីលោក Muhammed Rezanur Rahman ប្រធានក្រុមហ៊ុនប្រេងឥន្ធនៈបង់ក្លាដែស (BPC) ដែលបាននិយាយថា ទីក្រុងញូវដេលីនឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតចំនួន ៥.០០០ តោនតាមរយៈបំពង់បង្ហូរប្រេងឆ្លងកាត់ព្រំដែន Parbatipur។

លោក Rahman បានប្រាប់ ANI កាលពីថ្ងៃអង្គារថា “យើងមានកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌា ហើយយោងតាមកិច្ចព្រមព្រៀងនោះ ប្រទេសឥណ្ឌានឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតចំនួន ១៨០.០០០ តោនទៅកាន់ប្រទេសបង់ក្លាដែសតាមរយៈបំពង់បង្ហូរប្រេងជារៀងរាល់ឆ្នាំ។ ប្រេងម៉ាស៊ូតចំនួន ៥.០០០ តោនដែលកំពុងមកដល់ឥឡូវនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ”។
ប្រែសម្រួលៈ ណៃ តុលា

To Top