ព័ត៌មានអន្តរជាតិ

​ អ៊ុយក្រែន​ ចាប់ផ្ដេីមបញ្ជូនបុគ្គលិកយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ា

គៀវ៖ អ៊ុយក្រែន​ បានបញ្ជូនក្រុមអ្នកជំនាញយោធាចំនួន​ ៣ក្រុម ទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលពួកគេនឹង ចែករំលែកជំនាញលើការ ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក នេះបើយោងតាមលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេនឡិនស្គី។

ទាក់ទងនឹងស្ថានភាពនៅមជ្ឈិមបូព៌ា លោក ហ្សេលឡិនស្គី បានឧ្យដឹងថា អ៊ុយក្រែន បានដាក់ពង្រាយក្រុមអ្នកជំនាញ​ ដែលមានបុគ្គលិកពេញលេញ នៅសប្តាហ៍នេះ ដោយក្រុមនីមួយៗទៅកាន់ប្រទេសផ្សេងៗគ្នា។

លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក​ នៅមជ្ឈិមបូព៌ានឹងផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ដល់អ៊ុយក្រែនជាថ្នូរ។

លោក ហ្សេឡិនស្គី បានឧ្យដឹងកាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានទទួលសំណើចំនួន ១១ សម្រាប់ជំនួយសន្តិសុខពីប្រទេសជិតខាងរបស់អ៊ីរ៉ង់ ប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក រួមទាំងការគាំទ្រសម្រាប់ការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក Shahed ដែលផលិតដោយអ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top