ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ នឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែល ពីទុនបម្រុងយុទ្ធសាស្ត្រ

ញូវយ៉ក៖​ សហរដ្ឋអាមេរិក​ បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែលពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន។

លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មុននេះបន្តិច ប្រទេសចំនួន ៣២ នៃទីភ្នាក់ងារថាមពលអន្តរជាតិ បានយល់ព្រមជាឯកច្ឆ័ន្ទ​ ចំពោះសំណើរបស់ប្រធានាធិបតីលោក​ ដូណាល់​ ត្រាំ ដើម្បីបន្ថយតម្លៃថាមពល ជាមួយនឹងការបញ្ចេញប្រេង និងផលិតផលចម្រាញ់ចំនួន ៤០០ លានបារ៉ែលពីទុនបម្រុងរៀងៗខ្លួន”។

លោក Wright បានលេីកឡេីងថា “ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ប្រធានាធិបតី អាមេរិកលោក​ ដូណាល់​ ត្រាំ​ បានអនុញ្ញាតឱ្យក្រសួងថាមពលបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែលពីទុនបម្រុងប្រេងយុទ្ធសាស្ត្រ ដោយចាប់ផ្តើមនៅសប្តាហ៍ក្រោយ​ ដោយនេះនឹងចំណាយពេលប្រហែល ១២០ ថ្ងៃដើម្បីចែកចាយដោយផ្អែកលើអត្រាបញ្ចេញដែលបានគ្រោងទុក”។

លោកបានបន្ថែមថា សហរដ្ឋអាមេរិកបានរៀបចំដើម្បីជំនួសទុនបម្រុងយុទ្ធសាស្ត្រទាំងនេះជាមួយនឹងប្រហែល ២០០ លានបារ៉ែលក្នុងរយៈពេលមួយឆ្នាំក្រោយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top