ប៉ូឡូញ បើកយុទ្ធនាការ បង្ក្រាបការជូញដូរមនុស្ស ដែលមានទំនាក់ទំនង ជាមួយនឹងលោក Epstein
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋអាជ្ញាប្រទេសប៉ូឡូញ បានបើកការស៊ើបអង្កេតលើការសង្ស័យថា ជាការជួញដូរមនុស្ស ដែលជាប់ពាក់ព័ន្ធទៅនឹងជនល្មើសផ្លូវភេទ របស់សហរដ្ឋអាមេរិក គឺលោក Jeffrey Epstein បន្ទាប់ពីឯកសារ ដែលចេញផ្សាយដោយក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិកបង្ហាញថា ជនរងគ្រោះត្រូវបានគេចោទប្រកាន់ថា ត្រូវបានជ្រើសរើសនៅក្នុងប្រទេសនេះ។
ការិយាល័យរដ្ឋអាជ្ញាជាតិបាននិយាយ កាលពីថ្ងៃពុធថា ខ្លួនកំពុងស៊ើបអង្កេតថាតើស្ត្រី រួមទាំងអនីតិជន និងពលរដ្ឋប៉ូឡូញ ត្រូវបានជ្រើសរើសនៅក្នុងប្រទេសប៉ូឡូញ ដោយការបំភាន់ពួកគេអំពីលក្ខណៈពិត នៃការងារនាពេលអនាគតនៅបរទេស មុនពេលត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងប្រគល់ឱ្យអ្នកផ្សេងទៀតសម្រាប់ការកេងប្រវ័ញ្ចផ្លូវភេទមួយនេះ។ ជនសង្ស័យជួញដូរបានកើតឡើងចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០១៩ ។
រដ្ឋអាជ្ញាបាននិយាយថា ទីក្រុង Warsaw នឹងស្នើសុំព័ត៌មាន និងភស្តុតាងពីប្រទេសអឺរ៉ុបចំនួនពីរ ក្រោមដីកាស៊ើបអង្កេតអឺរ៉ុប នេះបើតាមការលើកឡើង ដោយសារព័ត៌មានក្នុងស្រុក ។ ប្រភពដែលដឹងអំពីបញ្ហានេះបានប្រាប់ Reuters ថាសំណើនោះនឹងផ្ញើទៅកាន់ប្រទេសបារាំង និងស៊ុយអែត។
ការស៊ើបអង្កេតរបស់ប៉ូឡូញ គឺជាផ្នែកមួយនៃការរីករាលដាលជាអន្តរជាតិពីការចេញផ្សាយចុងក្រោយបំផុត នៃឯកសារ Epstein រាប់លាន ដែលបានបង្កឱ្យមានការស៊ើបអង្កេតឧក្រិដ្ឋកម្ម ការចាប់ខ្លួន និងការលាលែងពីតំណែងនៅទូទាំងផ្នែកនយោបាយ អាជីវកម្ម និងរាជវង្សផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
