ព័ត៌មានអន្តរជាតិ

ខេត្តដែលមាន​សេដ្ឋកិច្ចខ្លាំ​ងហ៊ានទទួលខុសត្រូវយ៉ាងច្រើន

នៅក្នុងមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនប្រចាំឆ្នាំ២០២៦ លោក​ Xi Jinping ប្រធានរដ្ឋចិនបាន​គូសបញ្ជាក់ថា​ ខេត្តដែលមាន​សេដ្ឋកិច្ចខ្លាំងត្រូវខិតខំប្រឹងប្រែងដើម្បីទទួលបានបទពិសោធក្នុងការ​សិក្សាពីសភាពការណ៍ថ្មី និង​ដោះស្រាយបញ្ហាថ្មី។

លោកបានគូសបញ្ជាក់ថា​​ ការសម្រេចបាននូវភារកិច្ចជាគោលដៅ នៃការអភិវឌ្ឍសេដ្ឋកិច្ច​សង្គមនៃផែនការ​ ៥ ឆ្នាំទី ១៥ ត្រូវ​ការឆ្លើយតបនឹង​បរិយាកាសកាន់តែស្មុគស្មាញ និងដោះស្រាយទំនាស់ស្រទាប់ជ្រៅកាន់តែច្រើន។ ខេត្ត Jiangsu​ និងខេត្តដែលមាន​សេដ្ឋកិច្ចខ្លាំងផ្សេងទៀត​ស្ថិតនៅជួរមុខនៃកំណែទម្រង់និងការបើកទូលាយ ត្រូវប្រឹងប្រែងដើម្បីទទួលបានបទពិសោធក្នុងការ​សិក្សាពីសភាពការណ៍ថ្មី និង​ដោះស្រាយបញ្ហាថ្មី។

មួយឆ្នាំកន្លងមក បណ្តាខេត្តដែលមានសេដ្ឋកិច្ចខ្លាំង​បាន​ប្រឈមមុខនឹងបញ្ហាប្រឈម និងធ្វើជាគំរូក្នុងការអភិវឌ្ឍនៃប្រទេសទាំងមូល។ ខេត្តក្វាងទុង ជាំងស៊ូ សានតុង និងខេត្តដទៃទៀត ដែលមានទំហំសេដ្ឋកិច្ច​សរុបនាំមុខចំនួន​ ១០​ បាន​រួមចំណែកជាង ​៦០% នៃផលិតផកក្នុងស្រុកសរុបជាមួយនឹង​ទំហំផ្ទៃដីជិត ២០% ។

នៅឆ្នាំ ២០២៥ សមត្ថភាពនវានុវត្តន៍ក្នុងតំបន់របស់ខេត្តជាំងស៊ូបាន​ជាប់ចំណាត់ថ្នាក់លេខពីរនៅក្នុងប្រទេស ហើយសូចនាករអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ផ្នែកឧស្សាហកម្មកម្មន្តសាលបន្តរក្សា​ឈានមុខគេនៅទូទាំងប្រទេស។ ខេត្តក្វាងទុងកំពុងពន្លឿនការសាងសង់មជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិនៃមហាតំបន់ឈូងសមុទ្រ និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រជាតិចម្រុះ ដោយចង្កោមនវានុវត្តន៍ “សិនជិន-ហុងកុង-ក្វាងចូវ” ជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមចង្កោមនវានុវត្តន៍កំពូលទាំង ១០០ លើ​ពិភពលោក។ នៅខេត្តហ្សេជាំង ម៉ូដែលប្រើប្រាស់ជាទូទៅដូចជា DeepSeek ជាដើម សម្រេចបាននូវការឈានមុខគេលើពិភពលោក, នៅខេត្តក្វាងទុង ការពិសោធន៍នឺទ្រីណូ Jiangmen បានចាប់ដំណើរការជាផ្លូវការ, នៅខេត្តហុកគាន ប្រព័ន្ធផ្ទុកថាមពល​ ៩ មេហ្គាវ៉ាត់ម៉ោងដែលអាចផលិតបានច្រើនដំបូងគេបង្អស់លើពិភពលោក ត្រូវបានដាក់ឱ្យដំណើរការ​ ។ល។​

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខេត្តដែលមានសេដ្ឋកិច្ចខ្លាំងនានា​សម្រេចបាននូវការបំបែកឧបសគ្គលើការឆ្នៃប្រឌិតថ្មីជាបន្តបន្ទាប់ ដែលបាន​រួមចំណែកដល់ការជំរុញការពឹងផ្អែកលើខ្លួនឯងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ចិន៕

To Top