សង្គ្រាមប្រឆាំងអ៊ីរ៉ង់ ប៉ុន្មានថ្ងៃនេះអាមេរិក ត្រូវចំណាយអាវុធមួយចំនួន ដែលប្រើប្រាស់ការផលិត រយៈពេលរាប់សិបឆ្នាំ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងបំផ្លាញឃ្លាំងអាវុធ របស់ខ្លួនយ៉ាងឆាប់រហ័ស ហើយបានធ្វើឲ្យខាតបង់ ក្នុងទំហំដែលធ្លាប់បានផលិតអស់ជាច្រើនឆ្នាំ នៃអាវុធសំខាន់ៗមួយចំនួនចាប់តាំងពីការចាប់ផ្តើមសង្គ្រាម ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់បានផ្ទុះឡើង។
នៅក្នុងសន្និសីទកាសែត បែបបិទទ្វារមួយកាលពីថ្ងៃអង្គារ មន្ត្រីមន្ទីរបញ្ចកោណបាន ប៉ាន់ប្រមាណថារយៈពេល៦ថ្ងៃដំបូង នៃសង្រ្គាមអាមេរិកជាមួយអ៊ីរ៉ង់ បានចំណាយអស់យ៉ាងហោច ណាស់១១,៣ពាន់លានដុល្លាររួចហើយ។
FT បាននិយាយទៀតថា ការបង្ហូរគ្រាប់រំសេវ យ៉ាងលឿនបានបង្កឱ្យមានការភ័យខ្លាចចំពោះការចំណាយកើនឡើងនៃសង្គ្រាម និងសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការស្តុកទុកអាវុធសំខាន់ៗ រួមទាំងមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយកម្រិតខ្ពស់ផង។
មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានប៉ាន់ប្រមាណថា កងកម្លាំងអាមេរិកបានបាញ់មីស៊ីល១៦៨គ្រាប់នៃមីស៊ីល Tomahawk ក្នុងអំឡុងពេល១០០ម៉ោងដំបូងនៃប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់។
មីស៊ីល Tomahawk ជាអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយរបស់កងទ័ពជើងទឹកអាមេរិក ដែលផ្ទុកក្បាលគ្រាប់ទម្ងន់ ១០០០ ផោន ដែលមានតម្លៃប្រហែល៣,៦លានដុល្លារក្នុងមួយគ្រាប់ ។
យោធាអាមេរិកបានទិញ ត្រឹមតែ៣២២គ្រាប់ប៉ុណ្ណោះក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ រួមទាំង៥៧គ្រាប់សម្រាប់ សារពើពន្ធ២០២៦ក្នុងតម្លៃ២០៦,៦នដុល្លារ ដែលវាគ្រប់គ្រាន់ ដើម្បីជំនួសតែផ្នែកខ្លះនៃវត្ថុដែលទំនងជាត្រូវបាន ប្រើប្រាស់ក្នុងប្រតិបត្តិការថ្មីៗនេះ៕
ប្រែសម្រួល៖ស៊ុនលី
