ប្រទេសគុយបា អះអាងថា កំពុងពិភាក្សាជាមួយនឹង សហរដ្ឋអាមេរិក ក្នុងគ្រាដែលកំពុង ជួបវិបត្តថាមពល
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានបញ្ជាក់ថា ក្រុមមន្ត្រីនៅទីក្រុង Havana កំពុងជួបពិភាក្សា ជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump ខណៈដែលកោះនេះកំពុង ជួបវិបត្តិថាមពលកាន់តែស៊ីជម្រៅ និងការដាច់ចរន្តអគ្គិសនី រីករាលដាលស្ទើរពាសពេញប្រទេស ។
ទំនាក់ទំនងនេះកើតឡើងចំពេលមានសម្ពាធសេដ្ឋកិច្ចកើនឡើងលើប្រទេសការាបៀន ដោយអាជ្ញាធរគុយបាបានស្តីបន្ទោសការដាក់ទណ្ឌកម្មរបស់អាមេរិក និងការរឹតបន្តឹងលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់ការធ្វើឱ្យខូចដល់ការផលិត ថាមពលរបស់ប្រទេស។
ជម្លោះអ៊ីរ៉ង់ និងជាលទ្ធផល នៃតម្លៃប្រេងពិភពលោកបានធ្វើឲ្យស្ថានការណ៍ កាន់តែធ្ងន់ធ្ងរឡើង។ ប្រេងឆៅបានឡើងដល់ ១១០ ដុល្លារក្នុងមួយបារ៉ែលក្នុងខែនេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតកូវីដ។
ថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃសុក្រ លោក Diaz-Canel បាននិយាយថា ទំនាក់ទំនងមានគោលបំណង ស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា។ លោកមិនបានបញ្ជាក់ថាតើការចរចាត្រូវធ្វើនៅពេលណា ឬនៅទីណា ឬមានមន្ត្រីណាពាក់ព័ន្ធនោះទេ។
ការប្រកាសនេះជាលើកដំបូងក្នុង រយៈពេលជាងមួយទសវត្សរ៍ដែលទីក្រុង Havana បានទទួលស្គាល់ជាសាធារណៈ នូវការពិភាក្សាជាផ្លូវការជា មួយទីក្រុងវ៉ាស៊ីនតោន។
វាក៏កើតឡើងជាបន្តបន្ទាប់ជា ច្រើនសប្តាហ៍នៃការដាច់ចរន្តអគ្គិសនី ការខ្វះខាតប្រេងឥន្ធនៈ និងការកើនឡើងនៃកំហឹង ជាសាធារណៈបន្ទាប់ពីការបញ្ឈប់ការដឹក ជញ្ជូនប្រេងរបស់វេណេស៊ុយអេឡា និងក្រោយការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro និងខណៈដែលទីក្រុងវ៉ាស៊ីនតោនបានបង្កើនកិច្ចខិតខំប្រឹង ប្រែងដើម្បីរារាំងអ្នកផ្គត់ផ្គង់ផ្សេងទៀត នៅក្នុងតំបន់បន្ថែមទៀត៕
ប្រែសម្រួល៖ស៊ុនលី
