ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ប្រកាសអំពីសញ្ញាសុវត្ថិភាព សម្រាប់នាវាដឹកប្រេង របស់ឥណ្ឌា តាមច្រកសមុទ្រ Hormuz

បរទេស ៖ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប្រទេសឥណ្ឌា លោក Mohammad Fathali បានបង្ហាញថា កប៉ាល់ឥណ្ឌាអាចធ្វើដំណើរ ប្រកបដោយសុវត្ថិភាព តាមរយៈច្រកសមុទ្រ Hormuz ចំពេលមានជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងបន្ត។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកឆ្លើយឆ្លងព័ត៌មាន RT ឥណ្ឌា បេសកជនបានគូសបញ្ជាក់ថា ទីក្រុងតេហរ៉ង់មើលឃើញថា រដ្ឋាភិបាលទីក្រុងញូវដែលីជាមិត្ត ហើយថាមានផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ។

នៅពេលសួរដោយផ្ទាល់ថាតើឥណ្ឌានឹងទទួលបានផ្លូវឆ្លងកាត់ដោយសុវត្ថិភាពឬអត់ គាត់បានឆ្លើយថា បាទ ដោយសារឥណ្ឌាជាមិត្តរបស់យើង អ្នកនឹងឃើញវាក្នុងរយៈពេលពីរឬបីម៉ោង។

លោក Fathali បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ និងឥណ្ឌាចែករំលែកផលប្រយោជន៍សំខាន់ៗនៅក្នុងតំបន់ ដោយពណ៌នាទីក្រុង New Delhi ជាដៃគូដ៏សំខាន់សម្រាប់ទីក្រុង Tehran។

គួរឲ្យដឹងដែឬថា ច្រកសមុទ្រ Hormuz គឺជាច្រកសមុទ្រ ដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលគ្រប់គ្រងចំណែក យ៉ាងច្រើន នៃការដឹកជញ្ជូនប្រេង និងឧស្ម័នពិភពលោក ប៉ុន្តែមួយចំណែកធំនិង សំខាន់ត្រូវបានគ្រប់គ្រងដោយអ៊ីរ៉ង់ស្ទើរទាំងស្រុង៕

ប្រែសម្រួល៖ស៊ុនលី

To Top