អ៊ីរ៉ង់ សច្ចាតាមសម្លាប់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ
បរទេស៖ អ៊ីរ៉ង់នៅថ្ងៃអាទិត្យបានសន្យាថានឹង «ដេញតាមសម្លាប់» នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ខណៈដែលខ្លួនបានបន្តវាយប្រហារ លើអ៊ីស្រាអែលនៅថ្ងៃទី១៦ នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចំពេលមានការបង្ហោះនៅលើបណ្តាញសង្គម ដែលលើកឡើង នូវសំណួរអំពីទីតាំងរបស់លោក ណេតាន់យ៉ាហ៊ូ ដែលត្រូវបានគេរាយការណ៍ថា មិនត្រូវបានគេឃើញមុខជាសាធារណៈអស់រយៈពេលពីរបីថ្ងៃមកហើយថា «ប្រសិនបើឧក្រិដ្ឋជនសម្លាប់កុមារនេះនៅរស់ យើងនឹងបន្តដេញតាម និងសម្លាប់គាត់ ដោយកម្លាំងពេញលេញ» ។
មានការបង្ហាញពីការព្រួយបារម្ភ លើវីដេអូរបស់គាត់នៅថ្ងៃទី១២ ខែមីនា ដែលធ្វើឱ្យវាមើលទៅដូចជាគាត់មានម្រាមដៃប្រាំមួយនៅលើដៃម្ខាង ដែលបង្កើនការសង្ស័យថា វាត្រូវបានកែសម្រួលដោយប្រើបញ្ញាសិប្បនិម្មិត។
នៅក្នុងវីដេអូនេះ លោក ណេតាន់យ៉ាហ៊ូ អាយុ ៧៦ ឆ្នាំ កំពុងថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានលើកដំបូង របស់គាត់ចាប់តាំងពីការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។
គាត់បានចេញការគំរាមកំហែង លាក់កំបាំងដើម្បីសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី គឺ លោក ម៉ូជតាបា ខាមេនី និងបានការពារប្រតិបត្តិការ របស់យោធាអ៊ីស្រាអែល ។
ប្រែសម្រួល: ណៃ តុលា
