បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថាIDF បានប្រកាសថា កងទ័ពរបស់ខ្លួនបានបើកការ វាយលុកលើដីប្រឆាំង នឹងពួកសកម្មប្រយុទ្ធ Hezbollah នៅភាគខាងត្បូងប្រទេស លីបង់កាលពីថ្ងៃចន្ទ។
ប្រតិបត្តិការនេះត្រូវបានគេនិយាយថា មានគោលបំណងបង្កើនសន្តិសុខ សម្រាប់ប្រជាជនអ៊ីស្រាអែលភាគខាងជើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X កងកម្លាំងIDF បានពន្យល់ថា ប្រតិបត្តិការដោយទ័ពថ្មើ ជើងមានកំណត់ និងគោលដៅប្រឆាំងនឹងមូលដ្ឋានរឹងមាំសំខាន់ៗរបស់ Hezbollah។
វាគឺជា ផ្នែកនៃកិច្ចខិតខំប្រឹងប្រែងការពារដ៏ទូលំទូលាយដើម្បីបង្កើត និងពង្រឹងជំហរការពារឆ្ពោះទៅមុខ ដែលរួមបញ្ចូលទាំងការរុះរើហេដ្ឋារចនាសម្ព័ន្ធភេរវករនិងការលុបបំបាត់ភេរវករដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។
យោធាអ៊ីស្រាអែលបានកត់សម្គាល់ថា មុនពេលដែលកងទ័ពជើងគោករបស់ខ្លួនចូលទៅក្នុងតំបន់នោះ វាបានអនុវត្តកាំភ្លើងធំ និងការវាយប្រហារ តាមអាកាសប្រឆាំងនឹង គោលដៅភេរវករជាច្រើន ដើម្បីកាត់បន្ថយការ គំរាមកំហែងនៅក្នុងបរិយាកាសប្រតិបត្តិការ ។
អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសជាច្រើន លើកមកលើប្រទេសលីបង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ដើម្បីសងសឹកចំពោះការបាញ់ គ្រាប់រ៉ុកែតរបស់ក្រុម Hezbollah។ ផ្ទុយទៅវិញ ចលនាសកម្មប្រយុទ្ធបាននឹង កំពុងឆ្លើយតបទៅនឹង ការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei នៅក្នុងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីចុងខែមុន៕
ប្រែសម្រួល៖ស៊ុនលី
