ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ស្បថថា នឹងយកជីវិតលោក ណេតាន់យ៉ាហ៊ូ
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានស្បថនៅថ្ងៃអាទិត្យថា នឹងតាមប្រម៉ាញ់ និងសម្លាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេាន់យ៉ាហ៊ូ ខណៈដែលការប្រយុទ្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតែបន្ត។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឧ្យដឹង នៅលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួន Sepah News ឧ្យដឹងថា “ប្រសិនបើឧក្រិដ្ឋជន សម្លាប់កុមារនេះនៅរស់ យើងនឹងបន្តតាមប្រម៉ាញ់ និងសម្លាប់លោក ណេតាន់យ៉ាហ៊ូ”។
ជម្លោះនេះបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលបង្កឱ្យមានការសងសឹករបស់អ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា អាជ្ញាធរអ៊ីរ៉ង់ បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ២០នាក់នៅភាគពាយ័ព្យនៃប្រទេស ដោយសង្ស័យថា បានសហការជាមួយអ៊ីស្រាអែល។
របាយការណ៍បានបន្ថែមថា អាជ្ញាធរបានធ្វើការវាយឆ្មក់យ៉ាង ទូលំទូលាយនៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយចាប់ខ្លួនមនុស្សរាប់រយនាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសង្ស័យថា បានសហការជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
