ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ​ ព្រមានអំពីការគំរាមកំហែង ផ្នែកមនុស្សធម៌កាន់តែខ្លាំង​ ដោយសារជម្លោះនៅមជ្ឈិមបូព៌ា

អង្គការសហប្រជាជាតិ៖​ ដោយព្រមានអំពីការគំរាមកំហែង កាន់តែខ្លាំងឡើងដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនៅ ទូទាំងមជ្ឈិមបូព៌ា ពីជម្លោះក្នុងតំបន់ ក្រុមការងារមនុស្សធម៌ របស់អង្គការសហប្រជាជាតិបានឧ្យដឹងថា ពួកគេត្រៀមខ្លួន ជួយអាជ្ញាធរជាតិ ក្នុងការឆ្លើយតប។

ការិយាល័យសម្របសម្រួលកិច្ចការ មនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឧ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់​ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

OCHA បានឧ្យដឹងថា យោង តាមសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ (IRCS) ស្ថាប័នអ៊ីរ៉ង់​ បានរាយការណ៍ពីការខូចខាត យ៉ាងទូលំទូលាយដល់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងទ្រព្យសម្បត្តិឆ្លើយតបបន្ទាន់ ដោយមានមណ្ឌលសុខភាពជាង ២៣០​ និងយានយន្តវេជ្ជសាស្ត្រជាង ៣០គ្រឿងត្រូវបានខូចខាត ឬបំផ្លាញ។

បុគ្គលិកសុខាភិបាលត្រូវបានសម្លាប់ និងរងរបួស ទោះបីជាមិនមានតួលេខត្រូវបានផ្តល់ឱ្យក៏ដោយ។​ IRCS បានឧ្យដឆងថា អង្គភាពស៊ីវិលជាង ៥៤០០០គ្រឿងត្រូវបានខូចខាត រួមទាំងអគារលំនៅដ្ឋាន ពាណិជ្ជកម្ម និងសាលារៀន។

អង្គការសុខភាពពិភពលោក បានឧ្យដឹងថា មានការវាយប្រហារចំនួន ២៨ លើកប្រឆាំងនឹងការថែទាំសុខភាព ដែលបានរាយការណ៍ក្នុងរយៈពេលពីរសប្តាហ៍នៅក្នុងប្រទេសលីបង់ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ៣០ នាក់ និងរបួស ៣៥ នាក់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top