លោក ដូណាល់ ត្រាំ រិះគន់សម្ព័ន្ធមិត្ត ចំពោះការស្ទាក់ស្ទើរ ក្នុងការចូលរួមជាមួយនាវាអម ដំណើរច្រកសមុទ្រ Hormuz
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានត្អូញត្អែរថា សម្ព័ន្ធមិត្តអាមេរិកមានការស្ទាក់ស្ទើរ ក្នុងការឆ្លើយការអំពាវនាវ របស់លោកក្នុងការចូលរួម បេសកកម្មពហុជាតិសាសន៍ ដែលស្នើឡើងដោយសេតវិមាន ដើម្បីអមដំណើរនាវាដឹកប្រេងឆ្លង កាត់ច្រកសមុទ្រ Hormuz។
លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា “យើងបានការពារពួកគេពីប្រភពខាងក្រៅដ៏គួរឱ្យភ័យខ្លាច ហើយពួកគេមិនមានភាពរីករាយខ្លាំងនោះទេ ហើយកម្រិត នៃភាពរីករាយ គឺសំខាន់សម្រាប់ខ្ញុំ”។
លោកបានលេីកឡេីងថា ប្រទេសមួយចំនួនដែលមានកងទ័ពអាមេរិក មួយចំនួនធំបានបដិសេធមិន ផ្តល់ជំនួយនៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានសួរថាតើពួកគេអាចរួម ចំណែកនាវាបោសសម្អាតមីន សម្រាប់បេសកកម្មអមដំណើរ ដែលមានសក្តានុពលដែរឬអត់។
លោក ត្រាំ បានប្រកែកថា “ខ្ញុំមិនធ្វើការសម្រេចចិត្ត លើពួកគេទេ ព្រោះអាកប្បកិរិយារបស់ខ្ញុំគឺ យើងមិនត្រូវការនរណា ម្នាក់ទេ ប៉ុន្តែវាគួរឱ្យចាប់អារម្មណ៍៖ខ្ញុំស្ទើរតែធ្វើវាក្នុងករណីខ្លះ មិនមែនដោយសារតែយើងត្រូវការពួកគេទេ ប៉ុន្តែដោយសារតែខ្ញុំចង់ស្វែងយល់ពីរបៀប ដែលពួកគេមានប្រតិកម្ម”។
លោកបានលេីកឡេីងជាពិសេសថា លោកមិនសប្បាយ ចិត្តនឹងចក្រភពអង់គ្លេស ចាប់តាំងពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបដិសេធមិនជួយសហរដ្ឋអាមេរិក នៅដំណាក់កាលដំបូង នៃសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
