ព័ត៌មានអន្តរជាតិ

កងកម្លាំងអាមេរិក​ ទម្លាក់គ្រាប់បែកលើ ទីតាំងមីស៊ីលអ៊ីរ៉ង់​ នៅជិតច្រកសមុទ្រហ័រមូស

វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិកបានវាយប្រហារទីតាំងមីស៊ីលអ៊ីរ៉ង់ តាមបណ្តោយឆ្នេរសមុទ្រអ៊ីរ៉ង់​ នៅជិតច្រកសមុទ្រហ័រមូស នេះបើយោងតាមការចុះផ្សាយ របស់ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។

ទីបញ្ជាការកណ្ដាលអាមេរិកបានឧ្យដឹងថា​ “ប៉ុន្មានម៉ោងមុន កងកម្លាំងអាមេរិកបានប្រើប្រាស់គ្រាប់រំសេវ ជ្រៀតចូលជ្រៅជាច្រើនគ្រាប់ដែលមានទម្ងន់ ៥០០០ ផោនដោយជោគជ័យលើទីតាំងមីស៊ីលអ៊ីរ៉ង់​ ដែលរឹងនៅតាមបណ្តោយឆ្នេរសមុទ្រអ៊ីរ៉ង់​ នៅជិតច្រកសមុទ្រហ័រមូស”។

ប្រភពបន្ថែមថា​ “មីស៊ីលប្រឆាំង នាវារបស់អ៊ីរ៉ង់​ នៅក្នុងទីតាំងទាំងនេះបានបង្កហានិភ័យ ដល់ការដឹកជញ្ជូនអន្តរជាតិនៅក្នុងច្រកសមុទ្រ”។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន “មិនទាន់ត្រៀមខ្លួន” ដើម្បីបញ្ចប់ការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់នៅឡេីយទេ ដោយឥឡូវនេះស្ថិតនៅក្នុងសប្តាហ៍ទីបីនៃការវាយប្រហាររបស់ខ្លួន។

លោក ដូណាល់​ ត្រាំ បានទទួលស្គាល់ថា ការទាមទាររបស់លោកសម្រាប់ បេសកកម្មអមដំណើរ រួមគ្នាឆ្លងកាត់ច្រកសមុទ្រហ័រមូស​ត្រូវបានបដិសេធដោយសមាជិកណាតូភាគច្រើន និងសម្ព័ន្ធមិត្តអាមេរិក ដោយថាលោកមានការ «ខកចិត្ត» ចំពោះការសម្រេចចិត្តរបស់ណាតូ ហើយអះអាងថាសហរដ្ឋអាមេរិក «មិនត្រូវការជំនួយពីនរណាម្នាក់ឡើយ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top