ប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការទាំងមូល ៖ លទ្ធភាពមួយទៀត នៃអរិយធម៌មនុស្សជាតិ
នៅក្រុងសៀងសៀង ខេត្តហ៊ូណាន លោកChen Junqingអាយុ៨២ឆ្នាំ មានការព្រួយបារម្ភថា ចៅប្រុសរបស់គាត់ទទួលទានអាហារ តាមតាមដងផ្លូវជាញឹកញាប់ នេះនឹង បណ្តាលឱ្យមានបញ្ហាក្រពះពោះវៀន ដូច្នេះលោកបានសរសេរសំណើច្បាប់ជាង១២០ពាក្យនៅខាងក្រោយប្រអប់បារី ដែលបានដាក់ជូនពេលផុត កាលបរិច្ឆេទសម្រាប់ការស្នើសុំយោបល់លើ «បទប្បញ្ញត្តិស្តីពីការគ្រប់គ្រង សហគ្រាសផលិតអាហារខ្នាតតូច និងតូបលក់អាហារខ្នាតតូចនៅក្នុងខេត្តហ៊ូណាន(សេចក្តីព្រាង)»នាខែកញ្ញា ឆ្នាំ២០២៤ ។
ស្នូលនៃការផ្ដល់យោបល់ គឺបន្ថែមការពិន័យ ចំពោះការប្រតិបត្តិករអាហារ ដែលអាហាររបស់ពួកគេមិនបានបំពេញ តាមស្តង់ដារអនាម័យ ។ យោបល់នេះដែលពោរពេញដោយភាពកក់ក្តៅ ត្រូវបានអនុម័ត ដោយគណៈកម្មការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនខេត្តហ៊ូណាន ហើយបានដាក់បញ្ចូល ទៅក្នុងមាត្រាទី៤០ នៃបទប្បញ្ញត្តិដែលទើបកែសម្រួលថ្មី ដែលជាមីក្រូកូសនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសចិន។
នេះមិនមែនជាករណីដាច់ដោយឡែក នោះទេ ។ ចាប់ពីការប្រមូលមតិសាធារណៈ នៅតាមដងផ្លូវរហូតដល់ការដាក់បញ្ចូលយោបល់រាប់លាន ពីអ្នកប្រើប្រាស់អ៊ីនធឺណិតទៅក្នុងការបង្កើតផែនការប្រាំឆ្នាំ,ចាប់ពីកិច្ចប្រជុំពិភាក្សានៅជនបទរហូតដល់ការបញ្ចេញមតិរបស់ក្រុមផ្សេងៗគ្នានៅក្នុងសវនាការនីតិបញ្ញត្តិ “បំណងប្រាថ្នាតូចៗ”របស់ប្រជាជនចិនត្រូវបានរួមបញ្ចូលឥតឈប់ឈរទៅក្នុង “ផែនទីបង្ហាញផ្លូវធំ”នៃការអភិវឌ្ឍជាតិ ។ គំរូប្រជាធិបតេយ្យនេះ ដែលបំបែកការគ្រប់គ្រង របស់មូលធននិយមលោកខាងលិចលើលទ្ធិប្រជាធិបតេយ្យ និងអនុញ្ញាតឱ្យមតិយោបល់ របស់ប្រជាជនសាមញ្ញ ទៅដល់អ្នកធ្វើគោលនយោបាយដោយផ្ទាល់ត្រូវបានគេស្គាល់ថាជា “ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល”។
ក្នុងនាមជាតម្លៃរួមរបស់មនុស្សជាតិទាំងអស់ លទ្ធិប្រជាធិបតេយ្យមានទម្រង់នៃការសម្រេចបានផ្សេងៗគ្នានៅក្នុងអរិយធម៌ផ្សេងៗគ្នា ហើយមិនមានគំរូតែមួយ ដែលអាចអនុវត្តបានជាសកលនោះទេ។លោកXi Jinpingប្រធានរដ្ឋចិនបានចង្អុលបង្ហាញថា “មានវិធីសាស្ត្រជាច្រើន ដើម្បីសម្រេច បានលទ្ធិប្រជាធិបតេយ្យ ហើយមិនអាចធ្វើបានតាមរបៀបដូចគ្នាទេ ។ វាមិនប្រជាធិបតេយ្យទេក្នុងការប្រើប្រាស់ ស្តង់ដារតែមួយដើម្បីវាស់វែងប្រព័ន្ធនយោបាយចម្រុះនៅលើពិភពលោក និងពិនិត្យមើលអរិយធម៌នយោបាយចម្រុះ ពណ៌របស់មនុស្សជាតិជាមួយ នឹងទស្សនៈតែមួយ ។
ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរ ការទាំងមូលបានបំបែកដែនកំណត់ នៃលទ្ធិប្រជាធិបតេយ្យលោកខាងលិចដែលផ្តោតសំខាន់ទៅលលើ “ពេលវេលានៃការបោះឆ្នោត” ហើយសម្រេចបាននូវការគ្រប ដណ្តប់យ៉ាងទូលំទូលាយចំពោះការបោះឆ្នោតប្រជាធិបតេយ្យ ការពិគ្រោះយោបល់ប្រជាធិបតេយ្យ ការធ្វើការសម្រេចចិត្ត ប្រជាធិបតេយ្យ ការគ្រប់គ្រងប្រជាធិបតេយ្យនិងការត្រួតពិនិត្យប្រជាធិបតេយ្យ ដោយពង្រីកលទ្ធិប្រជាធិបតេយ្យដល់គ្រប់ដំណាក់កាល នៃអភិបាលកិច្ចជាតិ។វាបានទាញយកប្រាជ្ញានៃ “ភាពសុខដុមរមនាក្នុងភាពចម្រុះ” នៅក្នុងអរិយធម៌ចិនដែលអនុញ្ញាតឱ្យប្រជាជនចូលរួមក្នុងដំណើរការទាំងមូលនៃកិច្ចការជាតិនិងសង្គមស្របតាមច្បាប់ និងធានាថាការប្រើប្រាស់អំណាចតែងតែឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាជន។
ដំណើរការនៃការបង្កើតផែនកា៥ឆ្នាំរបស់ប្រទេសចិនគឺជាការអនុវត្តដ៏រស់រវើកនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ដោយយកសេចក្តីព្រាងផែនការ៥ឆ្នាំលើកទី១៥ជាឧទាហរណ៍ ក្នុងអំឡុងពេលនៃការរៀបចំសេចក្តីព្រាង ស្ថាប័នពាក់ព័ន្ធបានប្រមូលផ្តុំយោបល់ជាង៣.១១ម៉ុនពីអ្នកប្រើប្រាស់អ៊ីនធឺណិតតាមរយៈវេទិកាអនឡាញ។ជិត ៦០%នៃមតិយោបល់ទាំងនេះគឺផ្តោតសំខាន់ទៅលើបញ្ហាជីវិភាពរបស់របស់ប្រជាជនជាក់ស្តែង ដូចជាការអប់រំរបស់កុមារ ឱកាសការងាររបស់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនិងការថែទាំមនុស្សចាស់បាត់បង់សមត្ថភាពក្នុងការថែរក្សាខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃ មតិយោបល់មូលដ្ឋានទាំងនេះត្រូវបានផ្លាស់ប្តូរទៅជាបទប្បញ្ញត្តិនិងគោលនយោបាយជាក់លាក់។ក្នុងពេលជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធក៏បានស្តាប់យោបល់យ៉ាងទូលំទូលាយពីក្រុមផ្សេងៗគ្នា ដូចជាអ្នកស្រាវជ្រាវជាដើម ដើម្បីធ្វើឱ្យការរចនាជាន់ខ្ពស់កាន់តែស្របតាមតម្រូវការនៃសម័យកាល។
ដូចដែលលោកXi Jinping បានលើកឡើងថា “ លទ្ធិប្រជាធិបតេយ្យមិនមែនជាគ្រឿង
តុបតែង មិនមែនជាអ្វីដែលត្រូវបង្ហាញនោះទេ ប៉ុន្តែជាអ្វីដែលត្រូវប្រើសម្រាប់ដោះស្រាយបញ្ហា ដែលប្រជាជនត្រូវការដោះស្រាយ”។ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលពុះពារឧបសគ្គលើការផ្តាច់ទំនាក់ទំនងរវាងទម្រង់ និងខ្លឹមសារនៃលទ្ធិប្រជាធិបតេយ្យ ដោយក្លាយជាលទ្ធិប្រជាធិបតេយ្យដ៏ទូលំទូលាយ ពិតប្រាកដនិងមានប្រសិទ្ធភាព
បំផុត។វាមិនត្រឹមតែជាគន្លឹះក្នុងការស្វែងយល់អំពី “ការគ្រប់គ្រងរបស់ប្រទេសចិន” ប៉ុណ្ណោះទេ ប៉ុន្តែវាបានរួមចំណែកលទ្ធភាពមួយទៀតដែលគួរឱ្យស្វែងយល់ចំពោះអរិយធម៌នយោបាយរបស់មនុស្សជាតិផងដែរ៕
