ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ស្តីទីវេណេស៊ុយអេឡា ប្រកាសធ្វើការផ្លាស់ប្តូរ គណៈរដ្ឋមន្ត្រីថ្មីក្នុងប្រទេស

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោក ស្រីDelcy Rodriguez បានប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ ដោយតែងតាំងរដ្ឋមន្ត្រីថ្មីសម្រាប់ការពារជាតិ លំនៅដ្ឋាន និងថាមពលអគ្គិសនី។

លោក Gustavo Gonzalez Lopez ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយបន្តពីលោក Vladimir Padrino Lopez ដែលបានកាន់តំណែងនេះអស់រយៈពេលជាងមួយទសវត្សរ៍។

លោកGonzalez Lopez ពីមុនធ្លាប់ធ្វើជាមេបញ្ជាការកំពូល ជំនួសឲ្យប្រធានាធិបតី បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក លើប្រទេសវេណេស៊ុយអេឡាកាលពីខែមករា។

លោកស្រី Rodriguez ក៏បានតែងតាំងលោក Jorge Marquez Monsalve ជារដ្ឋមន្ត្រីទទួលបន្ទុកទីជម្រក និងលំនៅឋាន ដោយមានភារកិច្ចធានាសិទ្ធិទទួលបានលំនៅដ្ឋានថ្លៃថ្នូរសម្រាប់ប្រជាជនវេណេស៊ុយអេឡាផងដែរ។

ការរុះរើនេះក៏រួមបញ្ចូលផងដែរនូវការតែងតាំងវិស្វករអគ្គិសនី Rolando Alcala ជារដ្ឋមន្ត្រីក្រសួងថាមពល នេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោក ស្រីRodriguez ៕

ប្រែសម្រួល៖ស៊ុនលី

To Top