ព័ត៌មានអន្តរជាតិ

កិច្ចសន្ទនាសកល​ស្តីពី​”ប្រទេសចិនក្នុងរដូវផ្ការីក”​ក្រោមប្រធានបទ”ការអភិវឌ្ឍ​របស់​ចិន ​កាលា​នុវត្ត​ភាព​របស់​ពិភពលោក”​បាន​បើកធ្វើ​នៅទីក្រុង​ឌូសេលដូហ្វ ​ប្រទេស​អាល្លឺម៉ង់

នៅថ្ងៃទី ​១៧ ​ខែមីនា ​តាម​ម៉ោង​ក្នុង​តំបន់ ​កិច្ចសន្ទនាសកល​ស្តីពី​”ប្រទេសចិនក្នុងរដូវ​ផ្កា​រីក”​ក្រោម​ប្រធានបទ”ការអភិវឌ្ឍ​របស់​ចិន ​កាលា​នុវត្ត​ភាព​ពិភពលោក”​ដែល​សហការ​រៀប​ចំ​ដោយ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​និង​ស្ថាន​អគ្គកុងស៊ុល​ប្រទេស​ចិន​ប្រចាំនៅ​ក្រុង​ឌូសេលដូហ្វ​បាន​បើកធ្វើ​នៅទីក្រុង​ឌូសេលដូហ្វ ​នៃ​រដ្ឋ ​North ​Rhine-​Westphalia ​ប្រទេស​អាល្លឺម៉ង់ ​។ ​

លោក ​Shen ​Haixiong ​អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ​នៃ​គណៈ​កម្មា​ធិ​ការមជ្ឈិមបក្សកុម្មុយនីស្តចិន​និងជា​អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ថ្លែងសុន្ទរកថា​តាមប្រព័ន្ធវីដេអូ ​។

លោក ​Shen ​Haixiong ​បានថ្លែងថា ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បានសង្កត់ធ្ងន់​ក្នុង​អំឡុង​ពេល​បើកធ្វើ​មហា​សន្និបាត​នៃសភាទាំងពីរ​របស់ចិន​នៅ​ឆ្នាំនេះថា ​យើង​ត្រូវ​ពង្រីក​ការ​បើក​ទូលាយ​ចំពោះ​បរទេស​ប្រកបដោយកម្រិតខ្ពស់ ​ត្រួសត្រាយ​ទីផ្សារ​សកល​ឱ្យ​បាន​ទូលំ​ទូលាយ​និង​តភ្ជាប់​ជា​មួយ​សេដ្ឋកិច្ច​វិលជុំ​អន្តរជាតិ​ឱ្យបាន​កាន់តែល្អ ​។ ​

អគ្គស្ថា​នីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​រីក​រាយ​ដើរតួនាទី​នៃ​ឧត្តមភាព​លំដាប់​ពិភព​លោក​របស់​ខ្លួន​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយចម្រុះ ​ការ​ច្នៃ​ប្រឌិត​ថ្មីផ្នែក​បច្ចេក​វិទ្យា​និង​ប្រភព​ធនធាន​ក្នុង​វិស័យ​ផ្សព្វ​ផ្សាយ​ដើម្បី​ជំរុញ​ឱ្យ​សមិទ្ធ​ផល​នៃ​ការធ្វើទំនើបកម្មតាមបែប​ផែន​ចិន​ផ្តល់​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​ពិភព​លោក ​ក៏ដូចជា​ចែករំលែក​កាលានុវត្តភាពថ្មី​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​របស់​ប្រទេស​ចិន​ជាមួយ​បណ្តា​មិត្ត​លើ​សកលលោក៕

To Top