ព័ត៌មានអន្តរជាតិ

កិច្ចសន្ទនាសកល​ស្តីពី​ “​ប្រទេសចិន​ក្នុង​រដូវផ្ការីក​៖ការអភិវឌ្ឍ​របស់ចិន ​កាលានុវត្តភាព​របស់​ពិភពលោក”​​ប្រារព្ធធ្វើនៅក្រុង Cape ​Town ​អាហ្វ្រិកខាងត្បូង​

កាលពីថ្ងៃ​ទី១៧ ខែមីនា ​តាមម៉ោង​ក្នុងតំបន់ ​កិច្ចសន្ទនាសកល​ស្តីពី​ “​ប្រទេសចិន​ក្នុង​រដូវផ្ការីក៖ការអភិវឌ្ឍរបស់ចិន ​កាលានុវត្តភាព​របស់​ពិភពលោក”​ដែលរៀបចំដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិនបាន​ប្រារព្ធធ្វើនៅ​ក្រុង Cape ​Town ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។ ​

លោក Shen ​Haixiong ​អនុរដ្ឋមន្ត្រី​នៃក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន​និងជា​អគ្គនាយកនៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។

 ​ភ្ញៀវកិត្តិយស​ដូចជា ​លោក Ren​ Faqiang ​អគ្គ​​កុងស៊ុល​ចិន​ប្រចាំនៅ​ក្រុង Cape ​Town ​លោក Les ​Govender ​អនុប្រធាន​គណៈកម្មាធិការ​កិច្ចការ​​ខេត្តទូទាំង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ លោក​ Daylin ​Gary ​Mitchell ​ប្រធានសភា​ខេត្ត Cape ខាង​លិចនិងលោក​ David ​Malcomson ​អគ្គនាយករងស្តីទី​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ីនិងមជ្ឈិមបូព៌ា​នៃក្រសួង​ទំនាក់ទំនងនិង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិរបស់​អាហ្វ្រិក​ខាងត្បូងជាដើម​បានអញ្ជើញ​ចូលរួមសកម្មភាព​និងថ្លែងសុន្ទរកថា​ ។

 ភ្ញៀវកិត្តិយស​ជិត១​រយរូបដែល​មកពីមជ្ឈដ្ឋាន​នយោបាយ ​សិក្សាស្រាវជ្រាវ​និង​សារព័ត៌មាន​ព្រមទាំង​តំណាង​យុវសិស្ស​ជាដើមក៏បាន​ចូលរួមសកម្មភាពនេះដែរ ។

លោក Shen ​Haixiong ​បានថ្លែងថា ​ពិភពលោកអភិវឌ្ឍ​បានល្អ ​ទើបចិន​អភិវឌ្ឍបាន​ល្អ​​ ហើយ​ចិនអភិវឌ្ឍ​បាន​ល្អ ក៏នឹងជំរុញឱ្យ​ពិភពលោក​កាន់តែល្អដែរ​ ។ 

ចាប់ពី​ចូល​ឆ្នាំនេះមក ​ការអភិវឌ្ឍ​នៃកម្លាំងផលិតកម្ម​គុណភាពថ្មី​របស់ចិនគឺល្អប្រសើរ ​។ ពីម៉ូដែលធំ​ចិនទទួល​បាន​​ប្រជាប្រិយភាព​នៅទូទាំង​ពិភពលោក ​ដល់​ការបង្ហាញមុខនៃ​មនុស្សយន្ត​វៃឆ្លាតសម្តែង​សិល្បៈជាក្រុមក្នុង​កម្មវិធី​រាត្រីសមោសរ​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិននៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិន​ឆ្នាំមមី រហូតដល់​ការដែល​ “ភាពយន្ត+ទេសចរណ៍”​ “ភាពយន្ត​+អាហារឆ្ងាញ់”​ជាដើមជំរុញ​ទីផ្សារប្រើប្រាស់​ ។ល។ 

“​ដែនដីចិន​ដែល​ប្រកបដោយ​ភាពប្រាកដប្រជា”​កំពុងបង្កើត​កាលានុវត្តភាព​អភិវឌ្ឍន៍ថ្មីជា​បន្តបន្ទាប់ ។ ​

យើង​គួរតែពួតដៃ​គ្នាជំរុញ​សន្តិភាពនិង​ការអភិវឌ្ឍនៃ​ពិភពលោក​​ ដើម្បីរួមចំណែក​ជាកម្លាំង​សម្រាប់​ជំរុញ​ការកសាង​សហគមន៍រួម​វាសនាសម្រាប់​មនុស្សជាតិ ៕

To Top