លោក Trump អះអាងថា យោធាអាមេរិក នឹងដកចេញពីសង្គ្រាមនៅអ៊ីរ៉ង់ រយៈពេល២ទៅ៣សប្តាហ៍ខាងមុខ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថាយោធាអាមេរិក នឹងចាកចេញពីប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរឬបីសប្តាហ៍ខាងមុខនេះ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា ៖យើងនឹងចាកចេញ ព្រោះមិនមានហេតុផល សម្រាប់យើងដើម្បីធ្វើរឿងនេះទៀតទេ។
នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយកាសែត New York Post នៅរសៀលថ្ងៃអង្គារ លោក Trump ក៏បាននិយាយផងដែរថា សង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ទំនងជានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយប្រទេសផ្សេងទៀតអាចបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយគ្មានជំនួយពីយោធាអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
