ព័ត៌មានអន្តរជាតិ

​ វិមានក្រឹមឡាំងអះអាងថា ទីក្រុងមូស្គូស្វែងរកសន្តិភាពយូរអង្វែង មិនមែនបទឈប់បាញ់ បណ្ដោះអាសន្ន នៅអ៊ុយក្រែននោះទេ

មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ប្រទេសរុស្ស៊ី​ មិនទទួលយកបទឈប់បាញ់ បណ្ដោះអាសន្ន នៅក្នុងជម្លោះនៅអ៊ុយក្រែននោះទេ ហើយផ្ទុយទៅវិញ​ ដោយអំពាវនាវឱ្យមានសន្តិភាព យូរអង្វែង។

ដើម្បីឆ្លើយតបទៅនឹងសំណើ របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី សម្រាប់បទឈប់បាញ់បុណ្យ Easter នៅថ្ងៃចន្ទ លោក Peskov បានឧ្យដឹងថា សំណើរបស់លោក ហ្សេឡិនស្គី មិនមែនជាគំនិតផ្តួចផ្តើមច្បាស់លាស់នោះទេ ដោយកត់សម្គាល់ថា លោក ហ្សេឡិនស្គី គួរតែបន្តការដោះស្រាយសន្តិភាពយូរអង្វែងជាបន្ទាន់ ជាជាងបទឈប់បាញ់ ព្រោះតម្លៃនៃសន្តិភាពសម្រាប់អ៊ុយក្រែន​ នឹងកើនឡើងតាមពេលវេលា។

លោក Peskov បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងសូមបញ្ជាក់ម្តងទៀតថា លោក ហ្សេឡិនស្គី ត្រូវតែទទួលខុសត្រូវ និងធ្វើការសម្រេចចិត្តសមស្រប ដើម្បីឱ្យយើងសម្រេចបានសន្តិភាព មិនមែនគ្រាន់តែជាបទឈប់បាញ់នោះទេ”។

គួរបញ្ជាក់ថា​ នៅឆ្នាំនេះ បុណ្យ Easter គ្រិស្តអូស្សូដក់​ នឹងត្រូវប្រារព្ធនៅអ៊ុយក្រែន និងរុស្ស៊ី​ នៅថ្ងៃទី១២​ ខែមេសា៕

To Top