ព័ត៌មានអន្តរជាតិ

រញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រវាយប្រហារភាគខាងកើតប្រទេសឥណ្ឌូនេស៊ី រលកយក្សស៊ូណាមិ​ ត្រូវបានព្រមាន

ហ្សាការតា៖​ រញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័របានវាយប្រហារតំបន់ Maluku ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ដែលជំរុញឱ្យមាន ការព្រមានជាមុនអំពីរលកយក្សស៊ូណាមិ​ សម្រាប់តំបន់ឆ្នេរ សមុទ្រជាច្រើនរបស់ប្រទេសនេះ។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) របស់ប្រទេសនេះ បានឧ្យដឹងថា រញ្ជួយដីនេះមាន សក្តានុពលបង្ក ឱ្យមានរលកយក្សស៊ូណាមិនៅ North Maluku និង North Sulawesi ដោយបានចេញការព្រមាន ជាមុនជាមួយនឹងស្ថានភាព ប្រុងប្រយ័ត្ន។

រដ្ឋាភិបាលក្នុងតំបន់ត្រូវបានជំរុញឱ្យណែនាំប្រជាជន ឱ្យជម្លៀសចេញ ខណៈដែលប្រជាជន ដែលរស់នៅតាមតំបន់ឆ្នេរ សមុទ្រត្រូវបានណែនាំឱ្យនៅឱ្យឆ្ងាយពីឆ្នេរ និងច្រាំងទន្លេ ហើយអនុវត្ត តាមការណែនាំជាផ្លូវការ។

មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួស ឬការខូចខាត ធ្ងន់ធ្ងរនោះទេ ខណៈពេលដែលអាជ្ញាធរ បន្តតាមដានស្ថានភាព និងវាយតម្លៃផលប៉ះពាល់​ ដែលអាចកើតមាន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top