លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក បានកំទេចទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចោលទាំងស្រុង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក បានកំទេចទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចោលទាំងស្រុង ហេីយបញ្ជាក់ថា អាមេរិកជិតឈានដល់ទីបញ្ចប់នៃការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ហេីយ។
ខណៈដែលលោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងជិតដល់ការបញ្ចប់នៃគោលបំណងស្នូលរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានគំរាមវាយប្រហារអ៊ីរ៉ង់ យ៉ាងខ្លាំងបំផុត ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ ដែលជាពេលវេលាដែលលោកទើប តែបានកំណត់សម្រាប់បញ្ចប់សង្គ្រាមរយៈពេលមួយខែ។
លោក ដូណាល់ ត្រាំ បានឧ្យដឹង នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិថា «ខ្ញុំអាចនិយាយបានថា យើងកំពុងស្ថិតនៅលើផ្លូវត្រូវ ដើម្បីបញ្ចប់គោលបំណងយោធា ទាំងអស់ របស់អាមេរិកក្នុងពេលឆាប់ៗនេះ។ យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំង ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ។ យើងនឹងនាំពួកគេត្រឡប់ទៅយុគសម័យថ្មវិញ ជាកន្លែងដែលពួកគេជាកម្មសិទ្ធិ»។
លោកប្រធានាធិបតីបានទទូចថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្តទោះបីជាអ៊ីរ៉ង់បដិសេធក៏ដោយ ដោយលោកបានឧ្យដឹងថា «ការផ្លាស់ប្តូររបបរបស់អ៊ីរ៉ង់ បានកើតឡើងដោយសារតែការស្លាប់របស់មេដឹកនាំដើមទាំងអស់របស់ពួកគេ និងក្រុមថ្មីមានភាពរ៉ាឌីកាល់តិចជាង និងសមហេតុផលជាង»។
លោកវានលេីកឡេីងថា «ប្រសិនបើមិនមានកិច្ចព្រមព្រៀងនោះទេ យើងនឹងវាយប្រហាររោងចក្រផលិតអគ្គិសនីនីមួយៗរបស់ពួកគេយ៉ាងខ្លាំង និងប្រហែលជាក្នុងពេលដំណាលគ្នា»៕
ប្រែសម្រួល ឈូក បូរ៉ា
