ព័ត៌មានអន្តរជាតិ

អាហ្សង់ទីន បណ្តេញអ្នកការទូតអ៊ីរ៉ង់ម្នាក់ ចេញពីប្រទេស

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសអាហ្សង់ទីន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា លោក Mohsen Soltani Tehrani ជាមន្ត្រីកំពូលម្នាក់ នៃស្ថានទូតអ៊ីរ៉ង់ និងបានបញ្ជាឱ្យគាត់ចាកចេញ ពីប្រទេសក្នុងរយៈពេល៤៨ម៉ោងប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍មួយ ទាក់ទងនឹងប្រទេស អាហ្សង់ទីន ដែលចេញផ្សាយ ដោយក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ។

រដ្ឋាភិបាលអាហ្សង់ទីនកាលពីថ្ងៃអង្គារ បានប្រកាសថាកងកម្លាំង Quds នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៃប្រទេសអ៊ីរ៉ង់ជា អង្គការភេរវករ ។

ជាការឆ្លើយបកាលពីថ្ងៃពុធ ក្រសួងការបរទេសអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានចោទប្រកាន់ទីក្រុង Buenos Aires ថា បានធ្វើ ការចោទប្រកាន់មិនពិត ប្រឆាំងនឹងអង្គភាពដ៏សំខាន់មួយ របស់IRGC ហើយពិពណ៌នាការ សម្រេចចិត្តនេះថា មិនអាចទទួលយកបាន និងខុសច្បាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top