លោក ម៉ាក្រុង អះអាងថា បារាំង មិនចូលរួមក្នុងសកម្មភាព យោធារវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងថា បារាំងមិនចូលរួមក្នុងសកម្មភាពយោធា ដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ដើម្បីឆ្លើយតបទៅនឹង ការចោទប្រកាន់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

លោក ម៉ាក្រុង ត្រូវបានដកស្រង់សម្តីដោយប៉ុស្តិ៍ព័ត៌មានបារាំង BFMTV ថា «វាជាការពិតទាំងស្រុងដែលបារាំង ដែលមិនត្រូវបានពិគ្រោះយោបល់ និងមិនមែនជាផ្នែកមួយ នៃការវាយលុកយោធា ដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនបានចូលរួមនោះទេ»។
នៅក្នុងការបង្ហោះមួយនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ Truth Social លោក ត្រាំ បានអះអាងថា «បារាំងនឹងមិនអនុញ្ញាតឱ្យយន្តហោះ ដែលធ្វើដំណើរទៅកាន់អ៊ីស្រាអែល ដែលផ្ទុកដោយសម្ភារៈយោធា ហោះហើរលើទឹកដីបារាំងនោះទេ» ដោយពណ៌នាអំពីប្រទេសនេះថា មិនមានប្រយោជន៍ខ្លាំង និងព្រមានថាសហរដ្ឋអាមេរិកនឹងចងចាំទុក ។
ដើម្បីឆ្លើយតបទៅនឹងមតិ យោបល់ទាំងនេះ វិមាន Elysee បានបញ្ជាក់ជាថ្មីថា ជំហររបស់បារាំងនៅតែមិនផ្លាស់ប្តូរ។ សេចក្ដីថ្លែងការណ៍នេះបានឧ្យដឹងថា «យើងសូមបញ្ជាក់ពីការសម្រេចចិត្តនេះ ដែលស្របនឹងជំហររបស់ប្រទេសបារាំង ចាប់តាំងពីដើមជម្លោះមក»។
ប្រទេសបារាំង បានប្រឆាំងនឹងប្រតិបត្តិការយោធា ដែលបានចាប់ផ្ដើម ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយពិពណ៌នាថា ប្រតិបត្តិការទាំងនោះ ជាការនៅក្រៅប្រព័ន្ធច្បាប់អន្តរជាតិ៕
