ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ ប្រកាសដាក់ពន្ធ ១០០ភាគរយ លើការនាំចូលឱសថមួយចំនួន

ញូវយ៉ក៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានដាក់ពន្ធ ១០០ភាគរយលើការនាំចូលឱសថ​ ដែលមានប៉ាតង់មួយចំនួន និងគ្រឿងផ្សំឱសថពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងបទបញ្ជាប្រតិបត្តិដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ​ បាន្យដឹងថា ការនាំចូលបែបនេះគឺ “ក្នុងបរិមាណ និងក្រោមកាលៈទេសៈ ដែលគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក”។

ពន្ធដែលដាក់នឹងមានប្រសិទ្ធភាព នៅថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២៦។ បទបញ្ជានេះបានឧ្យដឹងថា ពន្ធនឹងមាន ២០ភាគរយ សម្រាប់ផលិតផលរបស់ក្រុមហ៊ុន​ ដែលមាន ឬដែលទំនងជាមានផែនការផ្លាស់ប្ដូរ ផលិតកម្ម​ ឬហៅថា onshoring ដែលត្រូវបានអនុម័តដោយរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ប៉ុន្តែនឹងកើនឡើងដល់ ១០០ភាគរយនៅថ្ងៃទី២​ ខែមេសា ឆ្នាំ២០៣០។

យោងតាមបទបញ្ជានេះ ប្រទេសជប៉ុន សហភាពអឺរ៉ុប សាធារណរដ្ឋកូរ៉េ និងស្វីស និងលីចថេនស្តាញ ដែលបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិករួមគ្នា នឹងប្រឈមមុខនឹងពន្ធគយ ១៥ភាគរយ ហើយចក្រភពអង់គ្លេសនឹងប្រឈមមុខនឹងពន្ធគយ ១០ភាគរយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top