ព័ត៌មានអន្តរជាតិ

អូទ្រីស​ បដិសេធសំណើសុំប្រេីប្រាស់ដែនអាកាស របស់សហរដ្ឋអាមេរិក​ សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់

វីយែន៖ ទីភ្នាក់ងារសារព័ត៌មានអូទ្រីស APA បានរាយការណ៍ថា ប្រទេសអូទ្រីស​ បានបដិសេធសំណើ “ជាច្រើន” ពីសហរដ្ឋអាមេរិកក្នុងការប្រើប្រាស់ ដែនអាកាសរបស់ខ្លួន សម្រាប់ប្រតិបត្តិការ យោធាប្រឆាំងនឹងអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការពារជាតិអូទ្រីស បានឧ្យដឹងថា សំណើទាំងនោះត្រូវបាន បដិសេធស្រប តាមច្បាប់អព្យាក្រឹត ភាពរបស់ប្រទេស។ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ពីចំនួនពិតប្រាកដនៃសំណើនោះទេ ដោយគ្រាន់តែបញ្ជាក់ថា​ សំេណេីមាន “ច្រើន”។

លោក Sven Hergovich មេដឹកនាំគណបក្សប្រជាធិបតេយ្យ សង្គមនៅក្នុងរដ្ឋ Lower Austria បានអំពាវនាវដល់រដ្ឋមន្ត្រីក្រសួង ការពារជាតិលោក Klaudia Tanner កុំឱ្យអនុម័តជើងហោះហើរ យោធាណាមួយរបស់សហរដ្ឋអាមេរិកឆ្ពោះទៅកាន់ឈូងសមុទ្រ រួមទាំងជើងហោះហើរគាំទ្រការដឹកជញ្ជូន និងភស្តុភារផងដែរ។

លោក Hergovich ត្រូវបានដកស្រង់សម្តីថា “អេស្ប៉ាញ បារាំង អ៊ីតាលី និងស្វីស​ កំពុងធ្វើដូចគ្នា។ សង្គ្រាមនេះកំពុងបំផ្លាញ ផលប្រយោជន៍សេដ្ឋកិច្ចអូទ្រីស អឺរ៉ុបទាំងមូល និងសន្តិភាពពិភពលោក”។

រដ្ឋាភិបាលអេស្ប៉ាញ​ បានបិទដែនអាកាសរបស់ខ្លួន​ ចំពោះជើងហោះហើរ ដែលទាក់ទងនឹងការ វាយប្រហារយោធា របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ រួមទាំងយន្តហោះអាមេរិកដែលដាក់ពង្រាយនៅក្នុងប្រទេសទីបី​ ដូចជាចក្រភពអង់គ្លេស និង បារាំងជាដេីម ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលអ៊ីតាលី​ បានបដិសេធការអនុញ្ញាត ឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Sigonella នៅស៊ីស៊ីលី​ សម្រាប់ការវាយប្រហារអ៊ីរ៉ង់ផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top