តួកគីប្រកាសដំឡើងថ្លៃទ្វេដង ទៅលើអគ្គិសនី និងឧស្ម័នធម្មជាតិ
បរទេស៖ អាជ្ញាធរបទប្បញ្ញត្តិទីផ្សារថាមពលរបស់ប្រទេសតួកគី (EPDK) និងក្រុមហ៊ុនថាមពលរដ្ឋ BOTAS បានប្រកាសពីការដំឡើងថ្លៃអគ្គិសនី និងឧស្ម័នធម្មជាតិយ៉ាងច្រើន កាលពីថ្ងៃសុក្រ ដោយលើកឡើងពីការកើនឡើងនៃថ្លៃថាមពលសកល និងក្នុងស្រុក។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ថា ពន្ធថ្មីដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃសៅរ៍ គឺនឹងកើនឡើងយ៉ាងខ្លាំងដែលប៉ះពាល់ដល់ អ្នកប្រើប្រាស់សម្រាប់លំនៅឋាន និងវិស័យកសិកម្ម។
យោងតាម EPDK តម្លៃអគ្គិសនីសម្រាប់អ្នកជាវសម្រាប់លំនៅឋាននឹងកើនឡើង ២៥ ភាគរយ ខណៈដែលតម្លៃសម្រាប់សកម្មភាពកសិកម្មនឹងកើនឡើង ២៤,៨ ភាគរយ។ សេវាកម្មសាធារណៈ និងឯកជនដែលភ្ជាប់ទៅនឹងបណ្តាញវ៉ុលទាបនឹងឃើញការកើនឡើង ១៧,៥ ភាគរយ។ ផ្ទុយទៅវិញ អ្នកប្រើប្រាស់ឧស្សាហកម្មវ៉ុលមធ្យមនឹងប្រឈមនឹងការកែតម្រូវតិចតួចជាង ៥,៨ ភាគរយ។
ក្នុងពេលជាមួយគ្នានេះ BOTAS បានប្រកាសថា តម្លៃឧស្ម័នធម្មជាតិលក់ដុំសម្រាប់អ្នកប្រើប្រាស់លំនៅឋាននឹងកើនឡើងជាមធ្យម ២៥ ភាគរយ។ ក្រុមហ៊ុនប្រើប្រាស់របស់រដ្ឋក៏បានបញ្ជាក់ផងដែរថា ខ្លួនកំពុងផ្លាស់ប្តូរទៅប្រព័ន្ធកំណត់តម្លៃ ជាថ្នាក់សម្រាប់គ្រួសារដើម្បីគ្រប់គ្រងការប្រើប្រាស់៕
ប្រែសម្រួលៈ ណៃ តុលា
