មន្ទីរបញ្ចកោណ៖ ទាហានអាមេរិក ៣៦៥នាក់រងរបួស និង ១៣នាក់ស្លាប់ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
បេទេស៖ គិតត្រឹមថ្ងៃសុក្រ គឺមានកងទ័ពអាមេរិកចំនួន ៣៦៥នាក់ បានរងរបួសក្នុងប្រតិបត្តិការ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានបើកការវាយប្រហារដ៏ធំលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ , នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព តាមអ៊ីនធឺណិតពីមន្ទីរបញ្ចកោណ។
យោងតាមទីភ្នាក់ងារព៏ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ថា ក្នុងចំណោមអ្នករងរបួសទាំងនោះ មានទាហានកងទ័ពជើងគោក ២៤៧នាក់ នាវិកកងទ័ពជើងទឹក ៦៣នាក់ កងម៉ារីន ១៩នាក់ និងអាកាសយានិកកងទ័ពអាកាស ៣៦នាក់។
ចំនួនអ្នកស្លាប់នៅតែមានចំនួន ១៣នាក់ ដោយប្រាំពីរនាក់ជាការស្លាប់ដោយអរិភាព ប្រាំមួយនាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់នៅគុយវ៉ែត និងម្នាក់ស្លាប់បន្ទាប់ពីរងរបួសនៅអារ៉ាប៊ីសាអូឌីត។
គេមិនច្បាស់ទេថាតើតួលេខនេះ រួមបញ្ចូលសមាជិកនាវិកណាមួយនៅលើយន្តហោះចម្បាំងអាមេរិកដែលត្រូវបានបាញ់ទម្លាក់ ឬវាយប្រហារដោយកងកម្លាំង អ៊ីរ៉ង់នៅថ្ងៃសុក្រដែរឬទេ៕
ប្រែសម្រួលៈ ណៃ តុលា
