ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្សីនិង អ៊ីរ៉ង់ អំពាវនាវឲ្យមានការបញ្ឈប់ ការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលរបស់អ៊ីរ៉ង់

បរទេស៖ ទី ភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ីរ៉ង់លោក Seyed Abbas Araghchi កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់អ៊ីរ៉ង់។

ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃការបញ្ឈប់ ការវាយប្រហារ ដោយឥតប្រុងប្រយ័ត្ន និងខុសច្បាប់ លើកន្លែងស៊ីវិល ឧស្សាហកម្ម និងថាមពល រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ផងដែរ។

ពួកគេបានព្រមានថា សកម្មភាពបែបនេះបង្កការគំរាមកំហែងដល់អាយុជីវិត និងសុខភាពរបស់កម្មកររោងចក្រ ហើយអាចនាំឱ្យមានគ្រោះមហន្តរាយវិទ្យុសកម្មប៉ះពាល់ដល់តំបន់ទូលំទូលាយទៀតផង។

លោក Lavrov បានសម្តែងក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែង របស់បណ្តាប្រទេសមួយចំនួន ក្នុងការបន្ថយភាពតានតឹងជុំវិញ ប្រទេសអ៊ីរ៉ង់ នឹងទទួលបានជោគជ័យ ដោយបន្ថែមថា ការបោះបង់ចោលភាសានៃឱសានវាទ និងការវិលត្រឡប់ ទៅកាន់ការចរចា របស់សហរដ្ឋអាមេរិក នឹងក្លាយជាឧបករណ៍៕

ប្រែសម្រួល៖ស៊ុនលី

To Top