ប្រសិនបេីអាមេរិក អ៊ីរ៉ង់ និងអ្នកសម្របសម្រួល ឈានដល់បទឈប់បាញ់រយៈពេល ៤៥ ថ្ងៃ សង្គ្រាមអាចត្រូវបញ្ចប់ជាអចិន្រ្តៃយ៍
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងអ្នកសម្របសម្រួលក្នុងតំបន់កំពុងពិភាក្សាអំពីបទឈប់បាញ់រយៈពេល ៤៥ ថ្ងៃដែលអាចនាំទៅរក “ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍”។
របាយការណ៍នេះបានឧ្យដឹងថា អ្នកសម្របសម្រួលកំពុងពិភាក្សា អំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពីរដំណាក់កាល៖ ដំណាក់កាលទីមួយនឹងពាក់ព័ន្ធ នឹងបទឈប់បាញ់រយៈពេល ៤៥ ថ្ងៃដែលអាចកើតមាន ក្នុងអំឡុងពេលដែលភាគីនានានឹងចរចាបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ខណៈដែលដំណាក់កាលទីពីរ នឹងផ្តោតលើការឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម។
របាយការណ៍នេះបានឧ្យដឹងថា បទឈប់បាញ់អាចត្រូវបានពង្រីកប្រសិនបើត្រូវការពេលវេលាបន្ថែមទៀត សម្រាប់ការចរចា ដោយកត់សម្គាល់ថាការបើកច្រកសមុទ្រហ័រមូស ឡើងវិញទាំងស្រុង និងការដោះស្រាយបញ្ហាអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយប្រេងរបស់អ៊ីរ៉ង់ អាចជាលទ្ធផលនៃកិច្ចព្រមព្រៀងចុងក្រោយប៉ុណ្ណោះ៕
ប្រែសម្រួល ឈូក បូរ៉ា
