ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ កំពុងស្វែងរកច្បាប់រឹតបន្តឹង មិនអនុញ្ញាតិឲ្យបុរស គ្រប់វ័យធ្វើសង្គ្រាម អាចស្នាក់នៅក្រៅប្រទេស

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បុរសជនជាតិអាល្លឺម៉ង់ ដែលស្នាក់នៅក្រៅប្រទេសលើសពីបីខែ ដោយគ្មានការយល់ព្រម ជាមុនអាចចាប់ផ្តើម ប្រឈមមុខនឹងការពិន័យ ក្រោមលក្ខខណ្ឌច្បាប់ទាក់ទងនឹងយោធា ។

ច្បាប់នេះតម្រូវឱ្យបុរស ដែលមានអាយុពី១៧ទៅ ៤៥ឆ្នាំ ដើម្បីទទួលបានការអនុញ្ញាតមុនពេលបន្តស្នាក់នៅក្រៅប្រទេស។ វាចូលជាធរមាននៅថ្ងៃទី១ខែមករា ឆ្នាំ ២០២៦ប៉ុន្តែខែមេសា គឺជាពេលដែលរយៈពេល៣ខែដំបូងផុតកំណត់ ហើយការអនុវត្តអាចនឹងចាប់ផ្តើម។

ប្រទេសអាល្លឺម៉ង់កំពុងស្ថិតក្នុងដំណើរ ការនៃការបង្កើតយោធាដ៏ធំមួយ ជាមួយនឹងផែនការចំណាយច្រើន ជាង៥០០ពាន់លានអឺរ៉ូឬប្រហែលជា៥៨០ពាន់លានដុល្លារ លើវិស័យការពារជាតិនៅឆ្នាំ២០២៩។

ក្រុមមន្ត្រីអាល្លឺម៉ង់ បានកំណត់ឆ្នាំ២០២៩ ជាថ្ងៃកំណត់សម្រាប់កងកម្លាំងប្រដាប់អាវុធដើម្បី ត្រៀមខ្លួនជាស្រេច សម្រាប់សង្រ្គាម សម្រាប់ជម្លោះដែលអាចកើតមានជាមួយរុស្ស៊ី។

គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាលទីក្រុងមូស្គូ បានបដិសេធម្តងហើយម្តងទៀត នូវផែនការវាយប្រហារណាតូថាជា សមហេតុសមផល ហើយបានចំអកឱ្យអ្នកនយោបាយ លោកខាងលិចជុំវិញ ការអះអាងបែបនេះ។ កាលពីខែកុម្ភៈ រដ្ឋមន្ត្រីការបរទេស Sergey Lavrov បាននិយាយថា រុស្ស៊ីគ្មានហេតុផលអ្វី ដើម្បីវាយប្រហារ EU ឬ NATO លុះត្រាតែវាយប្រហារមុន៕

ប្រែសម្រួល៖ស៊ុនលី

To Top