ព័ត៌មានអន្តរជាតិ

រុស្សីចេញមុខ មកធ្វើការថ្កោលទោស អាមេរិកនិងអ៊ីស្រាអែល ដែលធ្វើសង្គ្រាម ដ៏កំរោលប្រឆាំងអ៊ីរ៉ង់

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេស នៃប្រទេសរុស្ស៊ី បានធ្វើការប្រកាសថ្កោលទោស “ការឈ្លានពានខុសច្បាប់ និងគ្មានការបង្កហេតុ” របស់អាមេរិក និង អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ក៏ដូចជាលទ្ធផល វិបត្តិអន្តរជាតិដែលកំពុងបន្តកើនឡើង និងកាន់តែខ្លាំងនៅពេលនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ក្រសួងបាននិយាយថា ទំហំនិងភាពសាហាវនៃការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលកំពុងកើនឡើង ដោយការវាយប្រហារមិនត្រឹមតែវាយប្រហារ ទៅលើគោលដៅយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ ។
ក្រសួងក៏បានធ្វើការកត់សម្គាល់ថា កន្លែងនុយក្លេអ៊ែរក្រោមការការពារ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ត្រូវបានគេកំណត់គោលដៅជាមួយ នឹងការកើនឡើងលទ្ធភាព កាន់តែខ្ពស់ផងដែរ។

ក្រសួងក៏បានបង្ហាញក្តីព្រួយបារម្ភជា ពិសេសត្រូវបានលើកឡើងជុំវិញ ការវាយប្រហារម្តងហើយម្តងទៀត លើរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ដែលទីក្រុងមូស្គូបាននិយាយថា បានបណ្តាលឱ្យមានអ្នកស្លាប់ និងបង្កើនហានិភ័យ នៃគ្រោះមហន្តរាយវិទ្យុសកម្មធ្ងន់ធ្ងរ ជាងគ្រោះមហន្តរាយ Chernobyl៕

ប្រែសម្រួល៖ស៊ុនលី

To Top