សហរដ្ឋអាមេរិក បានប្រើប្រាស់យន្តហោះចម្បាំងចំនួន ១៥៥ គ្រឿង ដើម្បីជួយសង្គ្រោះអ្នកបើកយន្តហោះ របស់ខ្លួននៅអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា យោធាអាមេរិក បានប្រើប្រាស់យន្តហោះចម្បាំង ចំនួន ១៥៥ គ្រឿង ដើម្បីជួយសង្គ្រោះ អ្នកបើកយន្តហោះទីពីរនៅអ៊ីរ៉ង់ ហើយត្រូវបានបង្ខំឱ្យបំផ្លាញ យន្តហោះដឹកទំនិញមួយចំនួន ដែលជាប់គាំង ដើម្បីការពារកុំឱ្យពួកគេធ្លាក់ទៅក្នុងដៃអ៊ីរ៉ង់។
លោក ត្រាំ បានប្រាប់សន្និសីទ សារព័ត៌មាននៅសេតវិមាន ខណៈពេលដែលផ្តោតលើព័ត៌មានលម្អិតនៃការជួយសង្គ្រោះថា “យើងបានបំផ្ទុះយន្តហោះចាស់ៗទាំងនោះចោល”។
យន្តហោះចម្បាំងទាំងនោះ ត្រូវបានគេរាយការណ៍ថា មានផ្ទុកឧបករណ៍ទំនាក់ទំនង និងបច្ចេកវិទ្យាប្រឆាំងមីស៊ីល ដែលមន្ទីរបញ្ចកោណមិនចង់ឱ្យអ៊ីរ៉ង់ រឹបអូសយកបាន។
លោក ត្រាំ បានលេីកឡេីងថា បេសកកម្មស្វែងរក និងជួយសង្គ្រោះត្រូវបានដកចេញដោយ “យន្តហោះលឿនជាង និងស្រាលជាង”។
លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា យន្តហោះចម្បាំង A-10 Warthog របស់សហរដ្ឋអាមេរិក ដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃសុក្រ កំពុងធ្វើបេសកកម្មមួយដែលមានស្ថានភាព «ដីខ្សាច់» ដោយកំពុងចុះចតនៅចន្លោះកម្លាំងសង្គ្រោះ និងការបាញ់ប្រហាររបស់សត្រូវ៕
ប្រែសម្រួល ឈូក បូរ៉ា
