លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក ខុសពីអ៊ីរ៉ង់ ហេីយគួរតែគិតថ្លៃសេវា នៅច្រកសមុទ្រហ័រមូស
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងទថា សហរដ្ឋអាមេរិក មិនមែនអ៊ីរ៉ង់នោះទេ គួរតែគិតថ្លៃសេវាលើនាវា ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។
លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅឯសេតវិមានដោយលេីកឡេីងថា “ចុះយ៉ាងណា ចំពោះយើងដែលគិតថ្លៃសេវា ខ្ញុំចង់ធ្វើបែបនោះ ជាជាងអនុញ្ញាតឱ្យពួកគេអ៊ីរ៉ង់ កាន់កាប់វា”។
លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា ការបើកច្រកសមុទ្រឡើងវិញ ត្រូវតែជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។
លោកបានបន្ដថា “យើងត្រូវតែមានកិច្ចព្រមព្រៀង ដែលអាចទទួលយកបានសម្រាប់ខ្ញុំ ហើយផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ គឺថា យើងចង់បានចរាចរណ៍ប្រេង និងអ្វីៗគ្រប់យ៉ាងដោយសេរី”។
មិនយូរប៉ុន្មានបន្ទាប់ ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារ តាមអាកាសទ្រង់ទ្រាយធំ លើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីរ៉ង់បានបិទផ្លូវទឹក ថាមពលសកល ដ៏សំខាន់មួយនេះ យ៉ាងមានប្រសិទ្ធភាព។
នៅចុងខែមីនា សភាអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា បានអនុម័ត ផែនការមួយ ដើម្បីប្រមូលប្រាក់ពីនាវា ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។
ប្រែសម្រួល ឈូក បូរ៉ា
