អេហ្ស៊ីប ជំរុញឱ្យមានការបន្តការ សន្ទនាមុនថ្ងៃផុតកំណត់ របស់លោក ត្រាំ សម្រាប់អ៊ីរ៉ង់
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានសង្កត់ធ្ងន់អំពី ភាពចាំបាច់នៃ “ការបន្តការសន្ទនា” ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង ផ្នែកយោធានៅក្នុងតំបន់ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់បន្ថែមលើការគំរាមកំហែង របស់លោកប្រឆាំងនឹងអ៊ីរ៉ង់។
ក្រសួងការបរទេសអេហ្ស៊ីប បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Abdelatty បានធ្វើការកត់សម្គាល់ នេះក្នុងអំឡុងពេលនៃការហៅទូរស័ព្ទពីរលើកដាច់ ដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul និងសមភាគីកាណាដា លោកស្រី Anita Anand។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើង ត្រឹមតែមួយថ្ងៃមុនថ្ងៃផុត កំណត់ដែលកំណត់ដោយលោក ត្រាំ សម្រាប់អ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងមុនពេលថ្ងៃផុតកំណត់។
យោងតាមសេចក្តីថ្លែងការណ៍ លោក Abdelatty បានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់អេហ្ស៊ីប ជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីបញ្ឈប់ការកើនឡើងនៃភាពតានតឹងផ្នែកយោធា និងបានពិភាក្សាអំពី “គំនិតដែលបានស្នើឡើង” ដែលមានគោលបំណងសម្រេចបាននូវរយៈពេលស្ងប់ស្ងាត់។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ការពិភាក្សាក៏បានប៉ះទង្គិចលើផលវិបាក សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ នៃការកើនឡើង នៃភាពតានតឹងដែលកំពុងបន្ត៕
