ព័ត៌មានអន្តរជាតិ

សេតវិមានអះអាងថា លោកអនុប្រធានាធិបតី Vance នឹងដឹកនាំក្រុមចរចា ជាមួយនឹងអ៊ីរ៉ង់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃពុធថា អនុប្រធានាធិបតី សហរដ្ឋអាមេរិកលោក JD Vance នឹងដឹកនាំក្រុមសហរដ្ឋអាមេរិក ដើម្បីចូលរួមការចរចាសន្តិភាព ដោយផ្ទាល់ជាមួយ ប្រទេសអ៊ីរ៉ង់ នៅក្នុងប្រទេសប៉ាគីស្ថាន ដែលត្រូវបានរំពឹងថា នឹងចាប់ផ្តើម នៅព្រឹកថ្ងៃសៅរ៍សប្តាហ៍នេះ។

លោកស្រី Leavitt បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅសេតវិមានថា បេសកជនរបស់ប្រធានាធិបតី Donald Trump លោក Steve Witkoff និងកូនប្រសាររបស់លោក Jared Kushner ក៏នឹងអមដំណើរលោក Vance ក្នុងកិច្ចពិភាក្សានេះដែរ។

គួរឲ្យដឹងដែរថាប៉ាគីស្ថាន​ បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​កិច្ច​ចរចា​រវាង​អ្នក​ចរចា​ អាមេរិក​និង​អ៊ីរ៉ង់​នៅ​ក្រុង​អ៊ីស្លាម៉ាបាដ​តាំងតែពីព្រឹក​ថ្ងៃ​សុក្រ៕

ប្រែសម្រួល៖ស៊ុនលី

To Top