លោក Macron ថ្កោលទោស ការវាយប្រហារ របស់អ៊ីស្រាអែល ហើយសង្កត់ធ្ងន់ថា លីបង់គួរតែស្ថិតនៅក្នុងផ្នែកមួយ នៃបទឈប់បាញ់ផងដែរ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធបានថ្កោលទោស ការវាយប្រហារចុងក្រោយ របស់អ៊ីស្រាអែលលើប្រទេសលីបង់ ដោយសង្កត់ធ្ងន់ថា លីបង់ត្រូវតែគ្របដណ្តប់ពេញ លេញដោយ បទឈប់បាញ់នៅមជ្ឈិមបូព៌ា។
ប្រទេសបារាំងថ្កោលទោស នៅក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត ចំពោះការវាយប្រហារ មិនរើសអើង របស់អ៊ីស្រាអែលនៅលីបង់ កាលពីថ្ងៃពុធដែលបណ្តាលឱ្យ ចំនួនជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងច្រើន។
លោក Macron បាននិយាយបែបនេះនៅលើបណ្តាញសង្គម X បន្ទាប់ពីបាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីលីបង់ Joseph Aoun និងនាយករដ្ឋមន្ត្រីលីបង់ Nawaf Salam ។
ការវាយប្រហារទាំងនេះគឺបានបង្កការគំរាមកំហែងដោយផ្ទាល់ដល់និរន្តរភាពនៃបទឈប់បាញ់ដែលទើបតែធ្វើឡើងរវាងអាមេរិកនិងអ៊ីរ៉ង់។ ប្រទេសលីបង់យ៉ាងណាក្តីនៅតែបន្តគ្របដណ្តប់យ៉ាងពេញលេញនូវការវាប្រហារដោយអ៊ីស្រាអែលទៅវិញនេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោក Macron។
រហូតមកដល់ពេលនេះ ការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ នៅទូទាំងប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥៤ នាក់ និងរបួស១១៦៥នាក់ផ្សេងទៀត ជាមួយនឹងសង្កាត់ ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់នៅក្នុងរដ្ឋធានីបេរូត ក្នុងចំណោមការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុត នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលផ្តល់ដោយក្រសួង ការពារជនស៊ីវិលលីបង់៕
ប្រែសម្រួល៖ស៊ុនលី
