ការអភិវឌ្ឍបៃតង របស់ចិនបំពេញ បន្ថែមកម្លាំងចលករ ដល់ការអភិវឌ្ឍពិភពលោក ប្រកបដោយចីរភាព
បន្ទាប់ពីសមាជបក្ស កុម្មុយនីស្តចិនលើកទី ១៨ កាលពីឆ្នាំ២០១២ លោក Xi Jinping អគ្គលេខាធិការបក្ស បានចូលរួមសកម្មភាព ដាំដើមឈើស្ម័គ្រចិត្ត នៅទីក្រុងប៉េកាំង អស់រយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ។ លោកបានថ្លែងថា «ការដាំដើមឈើ គឺជាភារកិច្ចដ៏សំខាន់មួយ ក្នុងការកសាងប្រទេសចិន ដ៏ស្រស់ស្អាត។ យើងត្រូវគ្រោងផែនការបច្ចុប្បន្ន និងវែងឆ្ងាយដោយផ្តោតលើភ្នំបៃតងជានិច្ច ខំប្រឹងតស៊ូពីមួយជំនាន់ទៅមួយជំនាន់ បំពេញភារកិច្ចសំខាន់មួយនេះ យ៉ាងប្រាកដប្រជា ដើម្បីផ្តល់ផលប្រយោជន៍ ដល់ជាតិនិងប្រជាជន ។

កាលពីខែមេសា ឆ្នាំ២០២១ ពេលចុះត្រួតពិនិត្យការងារ នៅភូមិម៉ៅជូសាន ភូមិភាគស្វយ័តក្វាងស៊ី លោក Xi Jinping បានឈរសម្លឹងមើលដើមឈើ Sour Jujube អាយុ ៨០០ឆ្នាំ ថា៖ «ខ្ញុំមានទឹកចិត្តគោរពស្រលាញ់ ចំពោះដើមឈើបុរាណទាំងនេះ» ។
ក្នុងអំឡុងពេលធ្វើការនៅទីក្រុងហ្វូចូវ លោក Xi Jinping បានដាំដើមពោធិ៍ដោយផ្ទាល់ ។ នៅក្នុងអត្ថបទរបស់លោកដែលមានចំណងជើងថា “សូមឲ្យដើមពោធិ៍ផ្តល់ផលប្រយោជន៍ដល់ទីក្រុងហ្វូចូវ” បានសរសេរថា “ទីក្រុងទំនើបត្រូវការតុបតែង ដោយរុក្ខជាតិបៃតង “។
ពេលធ្វើការនៅស្រុក Zhengding លោក Xi Jinping បានរៀបចំជំរឿនចំពោះដើមឈើបុរាណនៅស្រុកទាំងមូល ដើម្បីការពារដើមឈើបុរាណក្នុងតំបន់។
ពេលធ្វើការនៅខេត្ត Fujian លោកបានទៅចុះត្រួតពិនិត្យ ការងារនៅក្រុង Changting ចំនួនប្រាំដង ដើម្បីដោះស្រាយការហូរច្រោះដី ព្រមទាំងបានបរិច្ចាគ និងដាំដើមកាំហ្វ័រមួយដើម ។ បន្ទាប់មក លោកបានធ្វើការនៅខេត្ត Zhejiang និងក្រុង Shanghai ជាបន្តបន្ទាប់ លោកបានមានប្រសាសន៍ថា “ខ្ញុំតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការការពារបរិស្ថាននិងអេកូឡូស៊ី ” ” ត្រូវចាត់ទុកការងារនេះជាកិច្ចការដ៏សំខាន់មួយ” ។
នៅខែមេសា ឆ្នាំ២០២០ អគ្គលេខាធិការបក្សបានចុះត្រួតពិនិត្យការងារ នៅតំបន់អភិរក្សធម្មជាតិជាតិ Niubeiliang Qinling ហើយបានមានប្រសាសន៍ថា “ការកសាងអរិយធម៌អេកូឡូស៊ី មិនមែន ដើម្បីទទួលបានមាសប្រាក់ប៉ុន្មាននោះទេ ប៉ុន្តែគឺដើម្បីប្រវត្តិសាស្ត្រ និងមនុស្សជំនាន់ក្រោយ”។

ពេលទើបបង្កើតសាធារណរដ្ឋប្រជាមានិតចិនដំបូង អត្រាគ្របដណ្តប់ព្រៃឈើ ក្នុងប្រទេសមានត្រឹមតែ ៨,៦% ប៉ុណ្ណោះ។ នៅឆ្នាំ ២០២៥ អត្រាគ្របដណ្តប់ព្រៃឈើបានឡើងដល់ ២៥,០៩% អត្រាគ្របដណ្តប់ដើមឈើ និងវាលស្មៅលើសពី ៥៦% ហើយទំហំព្រៃឈើបានលើសពី ២០ ប៊ីលានម៉ែត្រគូប ។
ការច្នៃប្រឌិតខាងបច្ចេវិទ្យា និងវិទ្យាសាស្ត្រ ជាការគាំទ្រដ៏សំខាន់ ចំពោះការកសាងប្រទេសចិនដ៏ស្រស់ស្អាត ។ នៅជាយវាលខ្សាច់ Taklamakan គម្រោង ថាមពលសូឡា និងការបង្ការដីរហោឋានកម្ម និងដីខ្សាច់តាមរយៈការដាំដើមឈើជាដើម បានធ្វើឱ្យវាលខ្សាច់ដ៏ធំល្វឹងល្វើយនេះក្លាយជា « សមុទ្រពណ៌ខៀវ» នៃថាមពលកកើតឡើងវិញ ។
បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតប្រព័ន្ធថាមពលកកើតឡើងវិញ ដ៏ធំបំផុត និងមានការរីកចម្រើនលឿនបំផុតលើពិភពលោក ដោយអគ្គិសនីបៃតងមានចំនួនជិត ៤០% នៃការប្រើប្រាស់អគ្គិសនីសរុបក្នុងសង្គមទាំងមូល។
ក្នុងនាមជាប្រទេសដែលមានកំណើនទំហំផ្ទៃដីបៃតង ច្រើនបំផុត និងលឿនបំផុតនៅទូទាំងពិភពលោក ប្រទេសចិនកំពុងជំរុញ ការធ្វើបរិវត្តកម្មបៃតង ពិភពលោកតាមរយៈ” បច្ចេកវិទ្យាសម្រាប់ទាំងអស់គ្នា” ។ នៅឆ្នាំ ២០២៥ ការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់របស់ចិនបានកើនឡើង ១៣,២%។ ការនាំចេញ រថយន្តអគ្គិសនី អាគុយលីចូមនិង ថាមពលសូឡារបស់ចិន បានកើនឡើង ២៧,១% ។ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ការនាំចេញផលិតផល ថាមពលខ្យល់ និង សូឡារបស់ចិនបានកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៃប្រទេសដទៃទៀតប្រហែល ៤,១ ប៊ីលានតោន អាចនិយាយបានថា ប្រទេសចិនបានរួមចំណែកយ៉ាងខ្លាំង ក្នុងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងធ្វើឱ្យភពផែនដីមានពណ៌បៃតង ៕

