ចិនប្រកាសផ្តល់ជំនួយ សេដ្ឋកិច្ចមួយចំនួន ដល់កោះតៃវ៉ាន់
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានបង្ហាញនូវវិធានការ លើកទឹកចិត្តសេដ្ឋកិច្ចថ្មីសម្រាប់កោះតៃវ៉ាន់ ដោយផ្តល់ការបន្តទំនាក់ទំនងមួយចំនួនជាមួយកោះនេះ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សប្រឆាំងដ៏សំខាន់របស់កោះតៃវ៉ាន់ គឺគណបក្ស Kuomintang (KMT) ទៅកាន់ទីក្រុងប៉េកាំង។
កោះតៃវ៉ាន់បានប្រកាសខ្លួនជាដែនដីគ្រប់គ្រងខ្លួនឯងចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលកងកម្លាំងជាតិនិយមចិនបានភៀសខ្លួនទៅទីនោះបន្ទាប់ពីចាញ់សង្គ្រាមស៊ីវិល។
យ៉ាងណាក្តីទីក្រុងប៉េកាំងបានចាត់ទុកកោះនេះថាជាផ្នែកសំខាន់មួយនៃទឹកដីរបស់ខ្លួនក្រោមគោលនយោបាយចិនតែមួយ ដែលត្រូវបានគាំទ្រដោយភាគច្រើនលើសលប់នៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ។
ការិយាល័យកិច្ចការនៃកោះតៃវ៉ាន់របស់ទីក្រុងប៉េកាំងបានបង្ហាញកញ្ចប់លើកទឹកចិត្តសេដ្ឋកិច្ច១០ចំណុចទៅកាន់កោះនេះកាលពីថ្ងៃអាទិត្យ ដែលរួមបញ្ចូលទាំងការ តាមដានការបន្តជើងហោះ ហើរត្រង់ធម្មតាឡើងវិញ យ៉ាងរហ័សឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងការសម្រួលដល់ការទទួលបានផលិតផល អាហារតៃវ៉ាន់ទៅកាន់ទីផ្សារប្រទេសចិនជាដើម៕
ប្រែសម្រួល៖ស៊ុនលី
