ក្រោយកាន់អំណាចបាន១៦ឆ្នាំលោក Viktor Orban ប្រកាសទទួលស្គាល់បរាជ័យនិងអបអរបក្សប្រឆាំងដែលឈ្នះឆ្នោត
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán បានទទួលស្គាល់ការបរាជ័យរបស់ខ្លួនបន្ទាប់ពីកាន់អំណាចរយៈពេល១៦ឆ្នាំហើយក៏បានប្រកាសអបអរក្រុមប្រឆាំងផងដែរដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងសភា។
លោក Péter Magyar ដែលជាអតីតសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធរបស់លោក Orbán ដែលក្រោយមកបានក្លាយជាអ្នករិះគន់ ដ៏ខ្លាំងក្លាបំផុតរបស់គាត់ បានយកឈ្នះឆ្នោតលើកនេះ។
លោកក៏ធ្លាប់បានសន្យាថា នឹងមានទំនាក់ទំនងជិតស្និទ្ធជាមួយ EU ហើយការឈ្នះរបស់គាត់បានបើកទ្វារ ឱ្យមានការគាំទ្រអឺរ៉ុបកាន់តែច្រើនសម្រាប់អ៊ុយក្រែន។
លទ្ធផលនៃរាប់សន្លឹកឆ្នោតច្រើនជាង៩៨ភាគរយគណបក្ស Magyar Tisza ដែលបានឈ្នះសំឡេងភាគច្រើននៅក្នុងសភា។វាត្រូវបានគេមើលឃើញថាគឺជាសមិទ្ធិផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់ប្រទេសហុងគ្រី។
ប្រភពដដែលបានសរសេរដែរយ៉ាងណាក្តីនៅមិនទាន់មានប្រតិកម្មជាផ្លូវការពីក្រុងមូស្គូចំពោះការបោះឆ្នោតនៅហុងគ្រីនោះទេ ប៉ុន្តែវាច្បាស់ណាស់ជាដំណឹង អាក្រក់សម្រាប់លោក Vladimir Putin៕
ប្រែសម្រួល៖ស៊ុនលី
