ព័ត៌មានអន្តរជាតិ

ចិនប្រកាសផ្តល់ជំនួយ សេដ្ឋកិច្ចមួយចំនួន ដល់កោះតៃវ៉ាន់

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានបង្ហាញនូវវិធានការ លើកទឹកចិត្តសេដ្ឋកិច្ចថ្មីសម្រាប់កោះតៃវ៉ាន់ ដោយផ្តល់ការបន្តទំនាក់ទំនងមួយចំនួនជាមួយកោះនេះ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​កោះ​តៃវ៉ាន់ គឺ​គណបក្ស Kuomintang (KMT) ទៅ​កាន់​ទីក្រុង​ប៉េកាំង។

កោះតៃវ៉ាន់​បានប្រកាសខ្លួនជា​ដែនដី​គ្រប់គ្រង​ខ្លួនឯង​​ចាប់តាំងពី​ឆ្នាំ ១៩៤៩ នៅពេលដែល​កងកម្លាំង​ជាតិនិយម​ចិន​បាន​ភៀសខ្លួន​ទៅ​ទីនោះ​បន្ទាប់ពី​ចាញ់​សង្គ្រាម​ស៊ីវិល​។
យ៉ាងណាក្តីទីក្រុងប៉េកាំងបានចាត់ទុកកោះនេះថាជាផ្នែកសំខាន់មួយនៃទឹកដីរបស់ខ្លួនក្រោមគោលនយោបាយចិនតែមួយ ដែលត្រូវបានគាំទ្រដោយភាគច្រើនលើសលប់នៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ។

ការិយាល័យកិច្ចការនៃកោះតៃវ៉ាន់របស់ទីក្រុងប៉េកាំងបានបង្ហាញកញ្ចប់លើកទឹកចិត្តសេដ្ឋកិច្ច១០ចំណុចទៅកាន់កោះនេះកាលពីថ្ងៃអាទិត្យ ដែលរួមបញ្ចូលទាំងការ តាមដានការបន្តជើងហោះ ហើរត្រង់ធម្មតាឡើងវិញ យ៉ាងរហ័សឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងការសម្រួលដល់ការទទួលបានផលិតផល អាហារតៃវ៉ាន់ទៅកាន់ទីផ្សារប្រទេសចិនជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top