ព័ត៌មានអន្តរជាតិ

​ ចលនារបស់អាមេរិក​ ជាការបន្ថែមបញ្ហា ទៅលើអស្ថិរភាពនៅក្នុងការ ដឹកជញ្ជូនតាមសមុទ្រហ័រមូស​ ដែលតានតឹងរួចទៅហេីយនោះ

ឡុងដ៌ ៖ ក្រុមហ៊ុនវិភាគផ្លូវសមុទ្រ​ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍​ បានឧ្យដឹងថា សញ្ញារបស់សហរដ្ឋអាមេរិក​ អំពីសកម្មភាពយោធា​ ដែលអាចកើតមាន រួមទាំងការហាមឃាត់ និងវិធានការបិទផ្លូវ ដែលអាចកើតមាននៅ ក្នុងច្រកសមុទ្រហ័រមូស បន្ទាប់ពីការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បរាជ័យនៅក្នុងប្រទេសប៉ាគីស្ថាន កំពុងបន្ថែមអស្ថិរភាព នៅក្នុងបរិយាកាសដឹកជញ្ជូន។

យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយ Windward ចលនារបស់ទីក្រុងវ៉ាស៊ីនតោន​ បានបង្កើតស្រទាប់ទីពីរនៃការគ្រប់គ្រងលើច្រកសមុទ្រ ដែលមានន័យថា ចលនានាវាអាចរង ផលប៉ះពាល់មិនត្រឹមតែដោយការរឹតបន្តឹងរបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសកម្មភាព ដែលអាចកើតមានរបស់សហរដ្ឋអាមេរិកផងដែរ។

វាបានកត់សម្គាល់ថា ច្រកសមុទ្រហ័រមូស​ កំពុងដំណើរការជាប្រព័ន្ធ “គ្រប់គ្រង និង មិនស្ថិតស្ថេរ” ដែលហានិភ័យ នៃការប្រឈមមុខដាក់គ្នា ដោយផ្ទាល់រវាងតួអង្គរដ្ឋកំពុងកើនឡើង ។

ទិន្នន័យបានបង្ហាញថា នៅថ្ងៃសៅរ៍ នាវាសរុបចំនួន ១៧ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ រួមទាំងនាវាចូលចំនួន ៧ គ្រឿង និងនាវាចេញចំនួន ១០ គ្រឿង។ ចរាចរណ៍ចូលមាននាវាដឹកប្រេងចំនួន ៤ គ្រឿង និងនាវាដឹកទំនិញចំនួន ៣ គ្រឿង ខណៈដែលចរាចរណ៍ចេញរួមមាននាវាដឹកប្រេងចំនួន ៥ គ្រឿង ក្រុមហ៊ុនដឹកជញ្ជូនទំនិញធំមួយ និងនាវាដឹកទំនិញចំនួន ៤ គ្រឿង៕
ប្រែសម្រួល​ឈូក​ បូរ៉ា

To Top