លោកស្រី Peng Liyuan ភរិយា Xi Jinping និងលោកស្រី Ngo Phuong Ly ភរិយា របស់អគ្គលេខាធិការបក្ស កុម្មុយនីស្តវៀតណាម អញ្ជើញទស្សនា រោងមហោស្រពជាតិចិន
ថ្ងៃទី១៥ ខែមេសា លោកស្រីPeng Liyuan ភរិយារបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជាប្រធានរដ្ឋចិន និងលោកស្រីNgo Phuong Lyភរិយារបស់លោក To Lam អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន បានអញ្ជើញទស្សនារោងមហោស្រពជាតិចិន ។

លោកស្រី Peng Liyuan និងលោកស្រីNgo Phuong Ly បានស្វែងយល់ពីការងារគាំទ្រការបង្កើតស្នាដៃសិល្បៈ ការផ្តល់សេវាកម្មវប្បធម៌និងផ្លាស់ប្ដូរវប្បធម៌អន្តរជាតិជាដើម ព្រមទាំងទស្សនាការហាត់សម នៃក្រុមល្ខោនរបាំជនជាតិរបស់ចិន និងការថតសំឡេងរបស់ក្រុមចម្រៀងជាពួកផងដែរ ។
លោកស្រី Peng Liyuanបានលើកឡើងថា ប្រទេសចិននិងវៀតណាមមានភ្នំនិងទឹកជាប់គ្នា មានវប្បធម៌ស្រដៀងគ្នា ប្រជាជនមានភាពជិតស្និទ្ធនឹងគ្នា រំពឹងថា ស្ថាប័នវប្បធម៌និងសិល្បកររបស់ប្រទេសទាំងពីរនឹងបង្កើន មិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ តាមរយៈការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ គ្រប់បែបយ៉ាង ។ លោកស្រីNgo Phuong Ly បានកោតសរសើរ ចំពោះសមិទ្ធផលអភិវឌ្ឍន៍ខាងវប្បធម៌ចិន និងសមិទ្ធផលនវានុវត្តន៍ខាងសិល្បៈរបស់ចិន ព្រមទាំងមានឆន្ទៈជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌ និងសិល្បៈនៃប្រទេសទាំងពីរ និងជំរុញចំណងមិត្តភាព រវាងវៀតណាមនិងចិន ៕
