ឧត្តមសេនីយ៍កំពូលអាមេរិកថា អាមេរិកនឹងតាមរកនាវា ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅគ្រប់ទិសទីជុំវិញពិភពលោក
បរទេស៖ លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះរបស់អាមេរិក បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានពង្រីកការបិទផ្លូវច្រកសមុទ្រ Hormuz ដោយប្រាប់យោធារបស់ខ្លួន ឲ្យស្វែងរកនាវា ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅគ្រប់ទិសទីជុំវិញពិភពលោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងបញ្ឈប់កប៉ាល់ ពីការចូលទៅកាន់កំពង់ផែ អ៊ីរ៉ង់នៅថ្ងៃចន្ទ បន្ទាប់ពីកិច្ចពិភាក្សាជាមួយតំណាង របស់ទីក្រុងតេហេរ៉ង់នៅប្រទេសប៉ាគីស្ថានបានបរាជ័យ។ អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz សម្រាប់អាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើប្រទេសនេះនៅថ្ងៃទី ២៨ ខែកុម្ភៈ។ ការបិទផ្លូវទឹកសំខាន់របស់សហរដ្ឋអាមេរិក ដែលមានចំនួនប្រហែល 20% នៃពាណិជ្ជកម្មប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) អន្តរជាតិ បានបង្កើនភាពតានតឹងលើសេដ្ឋកិច្ចពិភពលោកបន្ថែមទៀត ដែលបណ្តាលឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើងយ៉ាងខ្លាំង ។
លោក Caine បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រថា កងកម្លាំងអាមេរិកនៅខាងក្រៅតំបន់ឈូងសមុទ្រពែក្ស ក៏នឹង «ដេញតាមនាវាដែលមានទង់ជាតិអ៊ីរ៉ង់ ឬនាវាណាមួយដែលព្យាយាមផ្តល់ការគាំទ្រសម្ភារៈដល់អ៊ីរ៉ង់» ។
ប្រធានអគ្គសេនាធិការចម្រុះ អាមេរិករូបនេះ បានលើកឡើងពីប្រតិបត្តិការនៅប៉ាស៊ីហ្វិក ដោយនិយាយថា សហរដ្ឋអាមេរិកនឹងដេញ តាមនាវាដែលចាកចេញពីកំពង់ផែអ៊ីរ៉ង់ មុនពេលការបិទផ្លូវបានចាប់ផ្តើម នេះបើយោងតាម AP។
ប្រែសម្រួលៈ ណៃ តុលា
