ការស្ទង់មតិរបស់ CGTN ៖ មាន “ការលើសពីការរំពឹងទុក”ម្យ៉ាងហៅថា ភាពប្រាកដប្រជារបស់ចិន
ក្នុងបរិបទ ដែលហានិភ័យភូមិសាស្ត្រ នយោបាយសកលកើនឡើង និងទីផ្សារថាមពលមានភាពរង្គោះរង្គើយ៉ាងខ្លាំង ការរំពឹងទុកដ៏ល្អបំផុតចំពោះសេដ្ឋកិច្ចពិភពលោកគឺអាចទប់ទល់នឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនិងអាចរកបានស្ថិរភាពក្នុងភាពចលាចល ហើយសេដ្ឋកិច្ចចិននៅត្រីមាសទីមួយនៃឆ្នាំដំបូងនៃការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” បានផ្តល់នូវការរំពឹងទុកបែបនេះ ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត ទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៣ភាគរយបានយល់ឃើញថា តម្លៃនៃភាពប្រាកដប្រជារបស់ចិនក្នុងយុគសម័យដ៏រង្គោះរង្គើបានបន្តកើនឡើង ។
ការស្ទង់មតិលើកនេះធ្វើឡើងតាមគេហទំព័រភាសាអង់គ្លេស បារាំង អារ៉ាប់ និងរុស្ស៊ី របស់បណ្តាញ CGTN ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន ៥២៤២ នាក់បានចូលរួមការបោះឆ្នោតព្រមទាំងបញ្ចេញមតិ ៕
