បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានសភាអ៊ីរ៉ង់ និងក៏ជាអ្នកមានតួនាទីជាអ្នកចរចាកំពូល លោក Mohammad Bagher Ghalibaf បាននិយាយថា អ៊ីរ៉ង់នឹងមិនទទួលយកសម្ពាធ របស់សហរដ្ឋអាមេរិកទេ ។ លោកបានសង្កត់ធ្ងន់ថាមានវឌ្ឍនភាពក្នុងការចរចា ទោះបីជាបញ្ហាមូលដ្ឋាន នៅមិនទាន់ដោះស្រាយក៏ដោយ ។
រំលឹកឡើងវិញកាលពីជុំទីមួយ នៃកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានធ្វើឡើង កាលពីចុងសប្តាហ៍មុនក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន ។
ក្រោយការចរចា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបិទ កំពង់ផែអ៊ីរ៉ង់ និងការដឹកជញ្ជូន តាមច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងប្រហែល២៥ភាគរយ នៃពាណិជ្ជកម្មប្រេងឆៅពិភពលោក។
កាលពីថ្ងៃសុក្រ ប្រទេសអ៊ីរ៉ង់ បានបើកផ្លូវទឹកសម្រាប់នាវាពាណិជ្ជកម្មទាំងអស់ ដោយកំណត់ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃការរៀបចំបទឈប់បាញ់ ដែលភ្ជាប់ទៅនឹងបទឈប់បាញ់អ៊ីស្រាអែល និងលីបង់ និងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយការកើនឡើងក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយ ច្រកសមុទ្រនេះត្រូវបានបិទម្តងទៀតនៅថ្ងៃបន្ទាប់បន្ទាប់ពីលោក Trump បាននិយាយថាការបិទច្រករបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់នឹងនៅតែមានសុពលភាពរហូតដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេច។
លោក Ghalibaf បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលបានចាក់ផ្សាយកាលពីព្រឹកថ្ងៃអាទិត្យថា “យើងនឹងឈររហូតដល់ទីបញ្ចប់” ។
លោកបានបញ្ជាក់ជាថ្មីថា គណៈប្រតិភូ បានទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ថា៖ដោយសុច្ឆន្ទៈ ប៉ុន្តែចំពេលមានការមិនទុកចិត្តយ៉ាងខ្លាំងហើយសង្កត់ធ្ងន់ថា ក្រុងតេហរ៉ង់នៅតែត្រៀមខ្លួន សម្រាប់សង្គ្រាមប្រសិនបើចាំបាច់៕
ប្រែសម្រួល៖ស៊ុនលី
